កម្ពុជា ផ្ញើសារលិខិតជូនទៅប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិពីហានិភ័យនៃការគំរាមកំហែងក្រោយបទឈប់បាញ់រវាងកម្ពុជា-ថៃ

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា បានសរសេរលិខិតដាច់ដោយឡែក ផ្ញើជូនទៅប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីជម្រាបជូនអំពីហានិភ័យដែលកំពុងកើនឡើងនិងគំរាមកំហែងចំពោះបទឈប់បាញ់ដ៏ផុយស្រួយបំផុតរវាងកម្ពុជា-ថៃ។នេះបើតាមការបញ្ជាក់ពីសំណាក់ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

ថ្លែងនៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៥នេះឯកឧត្តម ជុំ សុន្ទរី បានឱ្យដឹងថា៖ បច្ចុប្បន្ន កិច្ចព្រមព្រៀងបទឈប់បាញ់ កំពុងប្រឈមនឹងការគំរាមកំ ហែងកាន់ តែធ្ងន់ ធ្ងរឡើង ដោយសារយោធាថៃបានបន្តរំ លោភបំពានលើអធិបតេយ្យ និងបូរណភាព ទឹកដីរបស់ កម្ពុជា ដែលនេះជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែល មានសុពលភាពតាមផ្លូវច្បាប់ ។

ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ថា ៖«ឯកឧត្តមប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ ងការបរទេសកម្ពុជាបានសរសេលិខិត២ច្បាប់ផ្សេងគ្នាដាក់ទៅប្រធានក្រុមប្រឹក្សាសន្តិសុខអង្កការសហប្រជាជាតិ និងអគ្គលេខាធិការអង្កការសហប្រជាជាតិអំពីការគំរាមកំហែងយ៉ាងផុយ ស្រួល នូវបទឈប់បាញ់ រវាងកម្ពុជា និងថៃ»។

អ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងថា នៅក្នុងលិខិតបានលើកឡើងថាកិច្ចព្រមព្រៀងបានជួយសង្គ្រោះជីវិតមនុស្សយ៉ាងច្រើន និងផ្តល់សេចក្តីសង្ឃឹមដល់មនុស្សរាប់ពាន់នាក់ ដែល ត្រូវបានជំលៀសចេញពីទីលំនៅ ដោយបានបង្កើតក្តីសង្ឃឹមថា ពួកគាត់អាចវិលត្រឡប់ទៅលំនៅដ្ឋានក្នុងពេលឆាប់ៗនេះ ហើយនឹងអាចរស់នៅប្រកបដោយសន្តិភាព និងវិបុលភាពដ៏ យូរអង្វែង ។

អ្នកនាំពាក្យក្រសួងការបរទេសបន្ថែមថា នៅក្នុងលិខិតរដ្ឋមន្ត្រីក្រសួងការបរទេសបានលើកឡើងថាបច្ចុប្បន្ននេះកិច្ចព្រមព្រៀងបទឈប់បាញ់បានកំពុងតែផុយស្រួល ហើយកំពុងតែប្រឈម និងការគំរាមកំហែង កាន់តែធ្ងន់ធ្ងរឡើងដោយសារតែកងកំលាំងយោធាថៃបានប៉ុនប៉ងរំលោភ បំពានលើដែនអធិបតេយ្យភាពកម្ពុជា ដែលនេះជាការបំពាន់យ៉ាងច្បាស់លើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេរភាគីដែលមានសុពលភាពចាប់ផ្លូវច្បាប់ ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេសបានថ្លែងថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន តាំងពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មក កងកំលាំងយោធាថៃបានបន្តឈាន ចូលទឹក ដីកម្ពុជាបន្តបន្ទាប់ជាញឹកញាប់ ដោយបានដាក់រាយបន្លាលួស និងសាងសង់ផ្លូវនៅកន្លែង ជាច្រើន។ ការរំលោភបំពានពីភាគីថៃ ដោយចេតនា និងធ្ងន់ធ្ងរទៅ លើបទឈប់ បាញ់ដែល ភាគីទាំងពីរបានឯកភាពកាលពីថ្ងៃទី២៨កក្កដា ឆ្នាំ២០២៥ និងបានលើកពីកិច្ចប្រជុំវិ សាម ញ្ញរបស់គណៈកម្មការព្រំដែនទូទៅកាលពីថ្ងៃទី៧ សីហា ឆ្នាំ២០២៥ កងទ័ពថៃបាន ចូលក្នុ ងទឹកដីកម្ពុជានៅតំបន់អានសេះខេត្តព្រះវិហារ និងបានរាយបន្លាលួស រុះរើផ្ទះប្រជាពលរ ដ្ឋកម្ពុជា និងបានសាងសង់លេណដ្ឋានជាច្រើនកន្លែង។លើសពីនេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេសបានលើកឡើងថាសកម្មភាពរបស់ថៃក្នុងទឹកដីកម្ពុជាស្របគ្នានឹងការប្រកាសថ្លែងការណ៍របស់មេបញ្ជាការភូមិភាគ២ថៃកាលពីថ្ងៃទី១០ សីហា ឆ្នាំ២០២៥ ដោយបានសន្យាថាកងទ័ពថៃនឹងដំណើមមកកាន់កាប់ប្រាសាទតាក្របីជាថ្មីវិញ ហើ យនឹងបិទប្រាសាទតាមាន់ធំផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា ៖ «ការប្រកាសនេះ គឺវាស្ថិតក្នុងដែនដីកម្ពុជាទាំងស្រុង ដែលបានកំណត់ និងខណ្ឌចែកដោយផែនដីខ្នាត១លើពី២០០ពាន់ដែលផលិតដោយគណៈកម្មការចម្រុះបារាំងសៀម អនុឡោមតាមអនុសញ្ញាចុះថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ១៩០៤ និងសន្ធិសញ្ញាថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩០៧ ។ ផែនទីទាំងនេះបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា និងថៃ ហើយត្រូវបានយកជាមូលដ្ឋានយ៉ាងច្បាស់ដោយតុលាការអន្តរជាតិ ICJ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ»។

អ្នកនំពាក្យក្រសួងការបរទេសបានលើកឡើងទៀតថា សកម្មភាពរបស់ថៃ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកកិច្ចព្រមព្រៀងពីបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner