ប្រជាពលរដ្ឋភៀសសឹកបានត្រឡប់ទៅលំនៅឋានវិញជាបន្តបន្ទាប់

ភ្នំពេញ៖គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ជនភៀសសឹកដែលស្នាក់នៅ​មណ្ឌល​​សុវត្ថិភាពបានថយចុះ និងវិលទៅ​លំនៅឋាន​របស់ខ្លួនវិញជាបន្តបន្ទាប់។នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រង​គ្រោះ​មហន្តរាយ។

របាយការណ៍បញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ក្នុងខេត្តចំនួន៤ រួមមាន ឧត្តរមានជ័យ, បន្ទាយ​មានជ័យ, ព្រះវិហារ និងខេត្តសៀមរាប ដែលមានជនភៀសសឹកបន្តស្នាក់នៅមណ្ឌលសុវត្ថិភាពសរុបចំនួន ៧.៧០២​គ្រួសារ ស្មើនឹងចំនួនមនុស្ស ២៥.៧៥៥នាក់។

ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមកិត្តិសង្គហ​បណ្ឌិត គន់ គីម បានសំណូមពរដល់​បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលត្រឡប់​ទៅលំនៅឋានទាំងអស់ សូមតាមដានព័ត៌មានឱ្យបានជាប់ជាប្រចាំតាម​រយៈ​ការផ្តល់ព័ត៌មានទាំងឡាយពីសំណាក់អាជ្ញាធរមូលដ្ឋានរបស់ខ្លួនដើម្បីធានាពីសុខសុវត្ថិភាពរបស់​ប្រជាពលរដ្ឋ​គ្រប់រូប៕


ដោយ៖ដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner