ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ខួបលើកទី១០ នឹងបង្ហាញសារមួយចំនួន ដើម្បីចូលរួមក្នុងស្មារតីជាតិនិយម និងរំលេចទៅកាន់អន្តរជាតិ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងបញ្ជាក់ថា ការរៀបចំទិវាម៉ារ៉ាតុងអន្តរជាតិចក្រភាពអង្គរខួបលើកទី១០នេះឡើងវិញនេះ ដោយសាតែមានការសូមណូមពរពីអ្នករត់ជាតិនិងអន្តរជាតិ ខណៈដែលព្រឹត្តិការណ៍មួយនេះបានពន្យាពេល ព្រោះតែជម្លោះប្រដាប់អាវុធកម្ពុជា និងថៃតាមខ្សែបន្ទាត់ព្រំដែន។ ហើយការរៀបចំនេះ គឺបានជ្រើសរើសយកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ដោយបានដាក់ចេញនូវសារមួយចំនួន មានដូចជា ៖ រត់ដើម្បីសន្តិភាព សាមគ្គភាព សុខភាពប្រជាពលរដ្ឋ និងរក្សាការពារបេតិកភណ្ឌរបស់មនុស្សជាតិ ដែលសារទាំងនេះ ជាការចូលរួមចំណែកបង្ហាញនូវស្មារតីជាតិនិយម និងរំលេចផ្សព្វផ្សាយទៅកាន់អន្តរជាតិឱ្យពួកគេមើលឃើញអំពីប្រាសាទរបស់កម្ពុជាមួយចំនួនត្រូវបានបែកបាក ។

ការថ្លែងលើកឡើងនេះ នៅក្នុងសន្និសិទ ប្រកាសជាផ្លូវការទិវាម៉ារ៉ាតុងអន្តរជាតិចក្រភាពអង្គរខួបលើកទី១០ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ។

ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍រត់នេះ គឺបានផ្តោតសំខាន់ទៅលើចលនារួមរួមសាមគ្គីភាព ដែលជាស្មារតីជាតិនិយម ទាំងស្មារតី ថវិកា និងសម្ភារៈ ដើម្បីជួយដល់សមរភូមិមុខ និងជនភៀសសឹករបស់យើង។

ឯកឧត្តម ក៏បានអំពាវនាវ ឱ្យយុវជននិងប្រជាពលរដ្ឋចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ ដោយមានបដានិងទង់ជាតិ សែ្រកបង្ហាញការគាំទ្រជំរុញចលនាជាតិនិយមនេះឱ្យអន្តជាតិមើលឃើញអំពីស្មារតីជាតិនិយមរបស់ជនជាតិយើងឱ្យជ្រោជ្រាបដល់ស្រទាប់មតិជាតិនិងអន្តរជាតិ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner