រដូវបិទនេសាទ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅស្រុកជើងព្រៃ

ភ្នំពេញ៖ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម សហការ ជាមួយអាជ្ញាធរស្រុកជើងព្រៃ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសូទិព្វ និងព្រៃចារ ដោយមានការសម្រប សម្រួលពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល រុះរើនិងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ បានចំនួនBIrករណី នៅចំណុចបឹងជ្រោយ និងចំណុចទំនប់តំបន់ ស្រុកជើងព្រៃ .

វត្ថុតាងដែលបំផ្លាញចោល នៅនឹងកន្លែងរួមមាន ៖ ឧករណ៍លូស្បៃមុងចំនួន ២០មាត់,របាំងស្បៃមុងប្រវែង ៦០០ម៉ែត្រ,បង្គោលចម្រឹងចំនួន ៣០០ដើមនិងចាក់លែងកូនត្រីចម្រុះទម្ងន់ ១៤គីឡូក្រាម ចូលបឹងធម្មជាតិវិញ ៕
ដោយ៖លី ពៅ

ads banner