សិង្ហបុរី និងអាមេរិក ផ្អាកផែនការដាក់ពង្រាយយន្តហោះចម្បាំងលើកោះហ្គាំ

សិង្ហបុរី ៖ ក្រសួងការពារជាតិសិង្ហបុរី នៅថ្ងៃទី១២ ខែសីហា បានប្រកាសថា ផែនការដាក់ពង្រាយយន្តហោះចម្បាំង F-15SG របស់សិង្ហបុរីចំនួន ១២គ្រឿងនៅឯមូលដ្ឋានទ័ពអាកាសអាមេរិក Andersen ក្នុងកោះ Guam ត្រូវបានផ្អាកសិន។

មូលហេតុដែលសិង្ហបុរី និងអាមេរិកផ្អាកផែនការដាក់ពង្រាយយន្តហោះចម្បាំងលើ Guam គឺដោយសារតែនាយកដ្ឋានទ័ពអាកាសអាមេរិក (DAF) បានលើកឡើងកាលពីខែមុន ទាក់ទិននឹងបញ្ហាប៉ះពាល់ដល់បរិស្ថាននៅទីនោះ។

ប៉ុន្តែអង្គភាពកងទ័ពអាកាសសិង្ហបុរី នៅតែអាចបន្តការហាត់ហ្វឹកហ្វឺនរយៈពេលខ្លីតាមកាលកំណត់នៅលើកោះ Guam ដូចជាការហ្វឹកហ្វឺនយន្តហោះចម្បាំងនាពេលខាងមុខ នៅក្នុងខែតុលាដល់ខែវិច្ឆិកា ឆ្នាំ២០២៥។

បើតាមក្រសួងការពារជាតិសិង្ហបុរី ហៅកាត់ថា MINDEF, សិង្ហបុរី និងអាមេរិកមានកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីដ៏ល្អ និងយូរអង្វែង។

ហើយផែនការដាក់ពង្រាយយន្តហោះចម្បាំង F-15SG និងការគាំទ្របេសកកម្មពាក់ព័ន្ធរបស់សិង្ហបុរីនៅលើកោះ Guam ត្រូវបានប្រកាសនៅឆ្នាំ២០២៣ ដោយផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខានៅឆ្នាំ២០១៩ ដោយក្រសួងការពារជាតិសិង្ហបុរី-អាមេរិក។

កងកម្លាំងប្រដាប់អាវុធសិង្ហបុរីបានហ្វឹកហាត់នៅកោះ Guam ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០។ ហើយកន្លងមក កងទ័ពអាកាសសិង្ហបុរីក៏បានដាក់ពង្រាយយន្តហោះចម្បាំងទៅកាន់មូលដ្ឋានទ័ពអាកាស Andersen ដើម្បីហ្វឹកហាត់ជាមួយកងទ័ពអាកាសអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកផងដែរ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner