សំណង់ស្ទាក់ទឹកព្រែកតាយីផ្ដល់ប្រយោជន៍ដល់កសិករឃុំពាមកោះស្នាជាង ១.៦០០គ្រួសារ

កំពង់ចាម ៖អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យ សំណង់ស្ទាក់ទឹក​ព្រែកតាយី ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ បន្ទាប់ពីសាងសង់រួចរាល់ជាស្ថាពរ ។ សមិទ្ធផលថ្មីនេះមានសមត្ថភាព​ស្រោចស្រពស្រូវប្រាំងចំនួន៤២២ហិកតា និងដំណាំរួមផ្សំ១២ហិកតា។

គួរជម្រាបថា សំណង់ស្ទាក់ទឹកព្រែកតាយី បានបើកការដ្ឋានសាងសង់ក្នុងខែមីនា ឆ្នាំ២០២៥។ ឯកឧត្តម​អភិបាលខេត្ត ខណៈចុះពិនិត្យកាលពីថ្ងៃទី១២ ខែសីហាបានបញ្ជាក់ថា សំណង់ទំនប់ស្ទាក់ទឹកព្រែកតាយី អាចស្ទាក់ទឹកស្តុកទុកបានប្រមាណ៥០ម៉ឺនម៉ែត្រគូប សម្រាប់ជាប្រយោជន៍ដល់កសិករស្រោចស្រពដំណាំ ចំនួន ៤ភូមិ ក្នុងនោះមាន៖ ភូមិពាមក្នុង,ភូមីដីលើ,ភូមិពាមក្រៅ និងភូមិទួលរការ ស្មើនឹង ១.៦៤៥គ្រួសារ។ សមិទ្ធផលថ្មីនេះមានសមត្ថភាពស្រោចស្រពស្រូវប្រាំងចំនួន៤២២ហិកតា និងដំណាំរួមផ្សំ១២ហិកតា៕


ដោយ៖លី ពៅ

ads banner