ក្រុមការងារ Soma Initiative នៃក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធ ចូលរួមជាមួយក្រសួងអធិការកិច្ច នាំយកអំណោយទៅប្រគល់ជូនប្រជាជនភៀសសឹក និងកងទ័ពជួរមុខចំនួន៣កងពល

(ព្រះវិហារ-ឧត្តរមានជ័យ)៖ ក្រុមការងារ Soma Initiative នៃក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានចូលរួមជាមួយក្រសួងអធិការកិច្ច ក្នុងការនាំយកអំណោយទៅប្រគល់ជូនប្រជាជនភៀសសឹកចំនួន ៥៤០ គ្រួសារ នៅមណ្ឌលសុវត្ថិភាព វត្តគីរីទួលអណ្តែត និងកងទ័ពជួរមុខចំនួន៣កងពល ក្នុងនោះមាន កងពលតូចអន្តគមន៍លេខ៧ លេខ៨ និងលេង៩ ព្រមទាំងបានចុះសួរសុខទុក្ខដល់វីរៈកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីទេព្យបង្អែក ខេត្តព្រះវិហារ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ។

ជាមួយគ្នានេះ នៅថ្ងៃទី១៣ ខែសីហា ក្រុមការងារ Soma Initiative នៃក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធ ក៏បានបន្តបេសកកម្មទៅកាន់ខេត្តឧត្តមានជ័យ ដើម្បីបន្តប្រគល់ជូនសម្ភារៈ ស្បៀងអាហារ ថ្នាំសង្កូវ ជូនដល់វីរៈកងទ័ព ដែលស្ថិតក្នុងតំបន់ប្រតិបត្តិការសឹកជួរមុខទិសឧត្តរមានជ័យផងដែរ ។

យើងខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធ ព្រមទាំងសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគជាសម្ភារៈ និងថវិកា តាមរយៈយើងខ្ញុំ ដើម្បីបុព្វហេតុជាតិ និង មាតុភូមិរបស់យើង ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner