កងទ័ពឈ្លានពានថៃ នឹងបើកការវាយប្រហារមកលើកម្ពុជាសាជាថ្មី អាចនៅយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃ១៤ ខែសីហា
យោងតាមប្រភពព័ត៌មាន, នៅវេលាម៉ោង ១០:០០នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៥ អាជ្ញាធរថៃ បានធ្វើការបិទសាលារៀន និងឱ្យកូនសិស្សវិលត្រឡប់ទៅផ្ទះវិញ ដើម្បីត្រៀមធ្វើការជម្លៀសប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិដាន ឃុំដាន ស្រុកកាប់ជើង ខេត្តសុរិន្ទ ទៅទីកន្លែងមានសុវត្ថិភាព។
យោងតាមប្រភពព័ត៌មានដដែល, កងទ័ពថៃបានគ្រោងនឹងវាយប្រហារមកលើកម្ពុជានៅយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយកងទ័ពថៃបានចល័តកម្លាំងទ័ព និងសព្វាវុធជាច្រើនចូលមកក្នុងតំបន់ព្រំដែនកម្ពុជាថៃ ក្នុងនោះមានរថក្រោះជាច្រើនគ្រឿងដើម្បីធ្វើសកម្មភាពឈ្លានពានដោយប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីកម្ពុជា។
ទង្វើនេះបង្ហាញថាភាគីថៃបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរម្តងហើយម្តងទៀតបទឈប់បាញ់ ដែលសម្រេចបានក្នុងកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងចំណុចសម្រេចក្នុងកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
Based on information from different sources, at 10:00 a.m. on August 13, 2025, Thai authorities closed schools and sent students back home to prepare for the evacuation of residents living in Dan Village, Dan Commune, Kap Choeng District, Surin Province, to safer areas.
According to the same sources, the Thai Army planned to attack Cambodia on the night of August 13 and in the morning of August 14, 2025, by mobilizing their military forces and heavy weaponry, including multiple armored vehicles, to the Cambodian-Thai border areas so as to renew their acts of aggression against the sovereign territory of Cambodia.
These activities clearly show that the Thai side has repeatedly violated the ceasefire agreement reached during the special meeting on July 28, 2025, as well as the terms and conditions agreed upon during the Extraordinary General Border Committee (GBC) meeting on August 7, 2025, in Malaysia.
