អ្នកនាំពាក្យក្រសួងការពារជាតិ៖ សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែន ស្ងប់ស្ងាត់ជាធម្មតា

ភ្នំពេញ៖ គិតចាប់តាំងពីម៉ោង១២រំលងអធ្រាត្រថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ រហូតដល់ម៉ោង ៦ ព្រឹក នេះ សភាព ការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងយោធ​ភូមិភាគទី៤ និងទី៥ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយ មានជ័យ មានសភាពស្ងប់ស្ងាត់តែកងកម្លាំងរបស់យើងគឺស្ថិតក្នុងការប្រុង​ប្រយ័ត្នខ្ពស់​ជានិច្ចក្នុងការបំពេញតួនាទី របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារ​អធិបតេយ្យភាព និងបូរណភាពទឹកដីឱ្យខាងតែបាន។

ក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់បន្តថា កង​កម្លាំងកម្ពុជា​បានគោរពយ៉ាង ម៉ឺងម៉ាត់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែលសម្រេច​បានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមទាំងគោលការណ៍ដែលបាន​ឯកភាព​គ្នាទាំង១៣ចំណុចកាលពីកិច្ចប្រជុំវិសាមញ្ញគណៈកម្មា ធិការព្រំដែន​ទូទៅកម្ពុជាថៃ កាលពីថ្ងៃទី៧ ខែសីហា ដែលមានការចូលរួមសង្កេតការណ៍ ដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។

លោកជំទាវបានបញ្ជាក់ថា ក្រសួងការពារជាតិ សូមអះអាងសារជាថ្មីនូវការ​ប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្ត​កិច្ចព្រម​ព្រៀងបទឈប់បាញ់ និងប្តេជ្ញាយ៉ាង​ម៉ឺងម៉ាត់ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទ​ដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណា​ក៏ដោយ”៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner