លោក ត្រាំ ចង់ជួបមេដឹកនាំរុស្ស៊ីនិងអ៊ុយក្រែនរួមគ្នា បន្ទាប់ពីជំនួបនៅអាឡាស្កា

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកចង់ជួបជាមួយមេដឹកនាំរុស្ស៊ី លោក ពូទីន និង មេដឹកនាំអ៊ុយក្រែន លោក ហ្សែឡេនស្គី រួមគ្នា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូល នៅរដ្ឋអាឡាស្កា។

អំឡុងពេលព្រឹត្តិការណ៍មួយ នៅមជ្ឈមណ្ឌល Kennedy ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ លោក ដូណាល់ ត្រាំ បានអះអាងថា លោកចង់រៀបចំកិច្ចប្រជុំ «លើកទីពីរ» ជាលក្ខណៈរហ័ស ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បន្ទាប់ពីកិច្ចប្រជុំកំពូល នៅរដ្ឋអាឡាស្កា ជាមួយលោក ពូទីន រួចរាល់។

គួរបញ្ជាក់ថា ជំនួបកំពូល Trump-Putin នៅលើទឹកដីសហរដ្ឋអាមេរិក នៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ ត្រូវបានរំពឹងថា នឹងផ្តោតលើការដោះស្រាយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និង ការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ។

ជុំវិញគម្រោងជំនួបកំពូលនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ទើបបានជួបពិភាក្សាជាមួយមេដឹកនាំអឺរ៉ុប ក្នុងគោលបំណងបង្កើនសម្ពាធ លើប្រធានាធិបតីអាមេរិក លោក Donald Trump ឱ្យឈរនៅខាងអ៊ុយក្រែន ពេលជួបជាមួយសមភាគីរុស្ស៊ី លោក Putin នាពេលខាងមុខ។

មេដឹកនាំអឺរ៉ុប ក៏បញ្ជាក់ប្រាប់ លោក Trump ដែរថា គ្មានការសម្រេចចិត្តណាមួយ គួរតែត្រូវបានធ្វើឡើង ដោយគ្មានវត្តមានអ៊ុយក្រែន រួមទាំង ការផ្លាស់ប្តូរព្រំដែន ដោយបង្ខំ ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner