សម្តេចតេជោ ហ៊ុន សែន៖ ប៉ុន្មានថ្ងៃនេះ ផ្ទុះរឿងផ្លែស្ពឺ ខ្ញុំចេះតែឆ្ងល់ថាមានរឿងអី​ទៀតហើយ? លុះដល់ស្រាវជ្រាវទៅទើបដឹង (ហូបស្ពឺអត់)

(ភ្នំពេញ)៖ តាមរយៈសំណេរនៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងអំពីប៉ុន្មាន​ថ្ងៃមកនេះ ផ្ទុះរឿងផ្លែស្ពឺ, សម្តេច ស្រាវជ្រាវទើបដឹងអំពីរឿងស្ពឺនេះ។

សម្តេចតេជោ បានរៀបរាប់ដូចខាងក្រោម៖ ប៉ុន្មានឆ្នាំមុន ផ្ទុះរឿងផ្លែពោត​ជាអាវុធ​ប្រល័យលោក។ ប៉ុន្មានថ្ងៃនេះ ផ្ទុះរឿងផ្លែស្ពឺ ខ្ញុំចេះតែឆ្ងល់ថា មានរឿងអីទៀត​ហើយ? លុះដល់ស្រាវជ្រាវទៅ ទើបដឹងថា វាជារឿង​របស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ជាមួយស្ត្រីមួយកាលពីក្មេង ដែលផ្អែកសំខាន់លើ​សៀវ​ភៅដែលសរសេរ ដោយ លោក ឆាយ សុផល ។

វាជារឿងចាប់ផ្តើមពីការមិនចូល​ចិត្ត​ដូចគ្នារវាងខ្ញុំនិងភរិយា នៅពេលដែលមិនទាន់ស្គាល់គ្នា។ ឯកូនរបស់ខ្ញុំ ចាប់ផ្តើម​ពី​ផ្លែស្ពឺ ឬ (ហូបស្ពឺអត់)។ ខ្ញុំស្រាវជ្រាវរឿងនេះពីគ្រុបគ្រួសារដែលប្អូនៗ ពិសេស ស្រីពៅ បង្អាប់បងថ្លៃ។ (ហូបស្ពឺអត់) ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner