ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន ៧ប្រទេស ចុះសង្កេតការណ៍នៅភូមិព្រៃចាន់ ឃុំអូរ ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
(ភ្នំពេញ)៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន ៧ប្រទេសដែល ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធា ប្រទេសផ្សេងទៀត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ចុះសង្កេតការណ៍នៅភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ បន្ទាយមានជ័យ ។
ក្រសួងការពារជាតិ បញ្ជាក់ឱ្យដឹងថាក្រុមអ្នកសង្កេតការណ៍អន្តរកាល បានចុះពិនិត្យ និងសង្កេតការណ៍ ដែលយោធាថៃ បានរាយលួសបន្លា ថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ។
គួរបញ្ជាក់ថា ក្រសួងការពារជាតិបានដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល ដើម្បីចុះពិនិត្យទីតាំងជាក់ស្តែងដែលទទួលរងប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តចំនួន៣ ដូចជា បាត់ដំបង បន្ទាយមានជ័យ និងព្រះវិហារ ៕







ដោយ ៖ ម៉ាដេប៉ូ