អាមេរិកគំរាមដំឡើងពន្ធឥណ្ឌា បើជំនួបរវាងលោក ត្រាំ និងលោក ពូទីន បរាជ័យ

បរទេស ៖ អាមេរិកព្រមានដំឡើងពន្ធបន្ថែម លើប្រទេសឥណ្ឌា ប្រសិនបើកិច្ចចរចាសន្តិភាព រវាងលោក Trump និង លោក Putin នៅរដ្ឋ Alaska នាថ្ងៃទី១៥ ខែសីហា ខាងមុខ ត្រូវរងបរាជ័យ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃ១៤ ខែសីហា នេះ។

លោក Scott Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បានលើកឡើងថា
ក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ Bloomberg ថា ហេតុផល នៃការសម្រេចនេះ ព្រោះតែ ឥណ្ឌាបន្តទិញប្រេង និង អាវុធ ពីរុស្ស៊ី។ កាលពីដើមខែនេះ លោកប្រធានាធិបតីអាមេរិក Donald Trump បានបន្ថែមពន្ធ លើឥណ្ឌា ២៥% ដោយសារតែការបញ្ជាទិញប្រេង ពីរដ្ឋាភិបាលក្រុងមូស្គូ។

សហរដ្ឋអាមេរិកបាននិងកំពុងព្យាយាមសម្រុះសម្រួល ឲ្យមានបទឈប់បាញ់ រវាងរុស្ស៊ី និងអ៊ុយក្រែន ហើយ លោក Trump បានព្រមាន ថា នឹងមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើទីក្រុងម៉ូស្គូ មិនយល់ព្រម ចំពោះកិច្ចព្រមព្រៀងសន្តិភាព។

គួរបញ្ជាក់ថា ចាប់តាំងពីមានសង្រ្គាមអ៊ុយក្រែន រដ្ឋាភិបាលទីក្រុង ញូវដែលី បានបង្កើនការនាំចូលប្រេងឆៅ ពីរុស្ស៊ី ដែលមានតំលៃថោក ហើយ ការណ៍នេះ បានធ្វើឱ្យទំនាក់ទំនងឥណ្ឌា-អាមេរិក កាន់តែតានតឹង និង រំខានដល់កិច្ចចរចាពាណិជ្ជកម្ម ជាមួយទីក្រុងវ៉ាស៊ីនតោន។

ក្នុងសង្គ្រាមពន្ធយគយ អាមេរិកបានតំឡើងពន្ធ ៥០ភាគរយលើប្រទេសឥណ្ឌា ដែលគ្រោងនឹងចូលធរមាន នៅថ្ងៃទី២៧ ខែសីហា បើគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ទេនោះ។

ប្រេងរបស់រុស្ស៊ីចន្លោះពី ៣៥% ទៅ ៤០% ត្រូវបាននាំចូល ទៅឥណ្ឌា ក្នុងឆ្នាំ ២០២៤។ ឥណ្ឌា បានការពារ ការបញ្ជាទិញប្រេងពីរុស្ស៊ី ដោយលើកហេតុផលថា ជាអ្នកនាំចូលថាមពលដ៏សំខាន់ ហើយ មានតម្លៃថោកបំផុត សម្រាប់មានលទ្ធភាព ឲ្យប្រជាជនឥណ្ឌាក្រីក្ររាប់លាននាក់ ប្រើប្រាស់បាន៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner