រដ្ឋបាលស្រុកស្ទោងអញ្ជើញសួរសុខទុក្ខវីរយុទ្ធជនដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុក

កំពង់ធំ​៖លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំនិងសហការី​ក្នុងសប្ដាហ៍នេះ​បានអញ្ជើញ​សំណេះ​សំណាល និងសួរសុខទុក្ខវីរយុទ្ធជន​សមរភូមិ​មុខចំនួនពីររូប ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក​ស្រុកស្ទោង ។

យុទ្ធជនទាំងពីររូបនេះបានចូលរួមប្រយុទ្ធយ៉ាងស្វិតស្វាញ ដើម្បីការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងទប់ទល់​នឹងមហិច្ឆតាឈ្លានពាន​ពី​ទាហានថៃ។ក្នុងឱកាសនេះលោកអភិបាលស្រុក បាននាំការសួរ​សុខទុក្ខពី​ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលតែងយកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ ពលករ ភៀសសឹក និងជាពិសេស​យុទ្ធជនដែលលះបង់កម្លាំង​កាយចិត្ត និងជីវិតដើម្បីបម្រើជាតិមាតុភូមិ។

លោក សាយ គឹមឡម បានផ្ដល់អំណោយដល់យុទ្ធជនទាំងពីរ រួមមាន អង្ករ ទឹកសុទ្ធ ភេសជ្ជៈ និងថវិកាមួយចំនួន៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner