ថៃនឹងសម្រេចដក ឬ មិនដកតំណែង លោកស្រី ផែថងថាន ចុងខែនេះ

បាងកក ៖ តុលាការធម្មនុញ្ញថៃ បានប្រកាស កាលពីថ្ងៃទី១៣ ខែ សីហា ថា ខ្លួននឹងសម្រេចដក ឬ មិនដកតំណែង នាយករដ្ឋមន្ត្រី របស់លោកស្រី ផែនថងថាន ស៊ីណាវ៉ាត់ នៅចុងខែសីហា នេះ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA ក្រុមសមាជិកព្រឹទ្ធសភា មកពីខាងអភិរក្សនិយម មួយក្រុម បានដាក់សំណុំរឿង ចោទប្រកាន់លោកស្រី ផែនថងថាន ពីបទប្រព្រឹត្តិ គ្មានវិជ្ជាជីវៈ និងបំពានក្រមសីលធម៌ អំឡុងពេលមានជម្លោះព្រំដែនជាមួយកម្ពុជា ដែលនាំឱ្យមានការប៉ះទង្គិចគ្នា ខាងយោធាយ៉ាងបង្ហូរឈាមបំផុតរបស់អ្នកជិតខាងទាំងពីរ ដែលមិនធ្លាប់ ក្នុងរយៈពេល ជាច្រើនទសវត្សរ៍។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន តុលាការធម្មនុញ្ញ បានអះអាងថា ខ្លួននឹងប្រកាសសាលក្រម ក្នុងសំណុំរឿងនេះ នៅម៉ោង ៣ រសៀល នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៥។

លោកស្រី បានចូលកាន់តំណែង តិចជាងមួយឆ្នាំមុន បន្តពីអតីតនាយករដ្ឋមន្ត្រីម្នាក់ផ្សេងទៀត ដែលត្រូវបានបណ្តេញចេញពីតំណែង ពីសំណាក់តុលាការធម្មនុញ្ញ។

យ៉ាងណា ស្ត្រី វ័យ ៣៨ ឆ្នាំ ដែលត្រូវបានព្យួរពីតួនាទី កាលពីខែមុន រូបនេះ បានការពារសកម្មភាពរបស់ខ្លួន ដោយទទូចថា ធ្វើដើម្បីផលប្រយោជន៍ របស់ប្រទេស៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner