អង្គការមនុស្សធម៌ ១០០ស្ថាប័ន ហាមអ៊ីស្រាអែល មិនឱ្យរារាំងជំនួយសង្គ្រោះជីវិត ចូលហ្គាហ្សា
ហ្គាហ្សា ៖ ក្រុមអង្គការមនុស្សធម៌ ជាង១០០ស្ថាប័ន រួមគ្នាហាមអ៊ីស្រាអែល មិនឲ្យរារាំងជំនួយសង្គ្រោះជីវិត ចូលទៅក្នុងតំបន់ហ្គាហ្សា ជាបន្ទាន់ ខណៈដែលភាពអត់ឃ្លាន កាន់តែធ្ងន់ធ្ងរឡើង។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃទី១៤ ខែសីហានេះ
សេចក្តីការណ៍រួម ដែលមានទាំង អង្គការ Oxfam ផងដែរនោះ បានបង្ហាញថា ពួកគេមិនត្រូវបានអនុញ្ញាត ឱ្យផ្តល់ជំនួយទេ លុះត្រាតែគោរពតាមបទប្បញ្ញត្តិ របស់អ៊ីស្រាអែល ដែលកាន់តែតឹងរ៉ឹង។ ប្រភពថា ក្រុមអង្គការមនុស្សធម៌ ត្រូវបានហាមឃាត់ ប្រសិនបើអ៊ីស្រាអែលចោទថា មិនផ្តល់ព័ត៌មានលម្អិត។ អង្គការមិនមែនរដ្ឋាភិបាល អន្តរជាតិធំៗ ភាគច្រើន មិនអាចដឹកជញ្ជូនសម្ភារៈសង្គ្រោះជីវិតបានឡើយ ចាប់តាំងពីថ្ងៃទី២ ខែមីនា។ ការណ៍នេះ នាំឲ្យគ្មានការផ្គត់ផ្គង់ជំនួយជាមូលដ្ឋាន ដល់កុមារ ជនពិការ និងមនុស្សចាស់ ដែលបានស្លាប់ដោយសារភាពអត់ឃ្លាន និងជំងឺផ្សេងៗ។
យ៉ាងណា អ៊ីស្រាអែលបដិសេធថា មិនមានការរឹតបន្តឹង លើជំនួយទេ ហើយនិយាយថា ច្បាប់ដែលត្រូវបានដាក់ឱ្យប្រើ ក្នុងខែមីនា ត្រូវធានាថា ជំនួយ ទៅដល់ប្រជាជនដោយផ្ទាល់ មិនមែនក្រុមហាម៉ាស នោះឡើយ។ អាជ្ញាធរបានច្រានចោលសំណើ ជាង៦០ ពីអង្គការមិនមែនរដ្ឋាភិបាល ក្នុងខែកក្កដា។
ការវាយលុករបស់អ៊ីស្រាអែល តាំងពីឆ្នាំ២០២៣ មក បានសម្លាប់ជនជាតិប៉ាឡេស្ទីន ជិត៦២,០០០នាក់ ក្នុងនោះ មនុស្ស ២៣៥នាក់ ដែលមានទាំងកុមារ ១០៦នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារការអត់ឃ្លាន និង កង្វះអាហារូបត្ថម្ភ៕
ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត