ឯកឧត្តម វ៉ាង វិនពីន ៖ ចិន-កម្ពុជា ជាមិត្តដែកថែប ជាសហគមន៍វាសនារួមគ្រប់រដូវកាល និង តែងតែគាំទ្រជួយគ្នាទៅវិញទៅមក

(ភ្នំពេញ)៖ ចិន និងកម្ពុជា គឺជាមិត្តដែកថែប និងជាសហគមន៍វាសនារួមគ្រប់រដូវកាល តែងតែគាំទ្រនិងជួយគ្នាទៅវិញទៅមក។ ភាគីចិនគាំទ្រកម្ពុជាក្នុងការរក្សាស្ថិរភាពនយោបាយ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ។ នេះគឹជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ នៅកម្ពុជា នាយប់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៥នេះ ។

ឯកអគ្គរដ្ឋទូតចិន បញ្ជាក់ថា ប្រទេសចិន រីករាយក្នុងការសហការជាមួយកម្ពុជា ដើម្បីបង្កើនតួនាទីរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា ពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ”ត្បូងពេជ្រដែលមានវិស័យអាទិភាពទាំង៦”ឱ្យបានសម្បូរបែប និងជំរុញសមិទ្ធផលគួរឱ្យកត់សម្គាល់បន្ថែមទៀតសម្រាប់”ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង”ច្រករបៀងត្រីនិងអង្ករ” ធ្វើឱ្យកិច្ចសហប្រតិបត្តិការចិន-កម្ពុជាក្លាយជាផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជនកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍន៍ និង វិបុលភាពក្នុងតំបន់ ។

ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតចិនក៏បានបង្ហាញភ្ជាប់រូបភាពនៅថ្ងៃទីទី១៤ ខែសីហា ឆ្នាំ២០២៥ របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាក្រៅផ្លូវការជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និង ឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេស ថៃ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិនផងដែរ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner