ព្រឹកនេះក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) បើកកិច្ចប្រជុំនៅ ខេត្តត្រាតប្រទេសថៃ

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥នេះ កិច្ចប្រជុំវិសាមញ្ញក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)លើកទី២៧ រវាងយោធភូមិភាគទី៣នៃកងខេមរភូមិន្ទ និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី ត្រាត ប្រទេសថៃនឹងចាប់ផ្តើមកិច្ចប្រជុំនៅព្រឹកនេះ (ថ្ងៃទី ១៥ ខែ សីហា)។ សម្រាប់ទីតាំងកិច្ចប្រជុំនឹងរៀបចំឡើងនៅខេត្តត្រាតប្រទេសថៃ ។

ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ឱ្យដឹងជុំវិញអំពីបេសកកម្មរបស់ក្រុម អ្នកសង្កេតការណ៍អន្តរកាល និងកិច្ចប្រជុំវិសាមញ្ញក្រុមលេខានៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ថាបានកើតចេញពីកិច្ចប្រជុំពិសេសដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការពញរំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅម៉ាឡេស៊ី ដែលមានការចូលរួមសង្កេតការណ៍ដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និង សាធារណរដ្ឋប្រជាមានិតចិន ។

ដោយឡែកជុំវិញ សភាពការណ៍ព្រំដែនវិញត្រូបានអ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ថា៖គិតចាប់ពីម៉ោង ១២រំលងអាធ្រាត្រ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ មកដល់ម៉ោង ៦,០០នាទីព្រឹកនេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា និងថៃ នៅក្នុងយោធភូមិភាគទី៤ និងទី ៥ ក្នុងខេត្ត ព្រះវិហារ ឧត្តរមានជ័យ និង បន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ ។ ចំពោះកងកម្លាំងរបស់កម្ពុជាស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទី យ៉ាងខ្ជាប់ខ្ជួនបំផុតដើម្បីបំពេញការពារអធិបតេយ្យ និង បូរណភាពទឹកដីឱ្យខាងតែបាន ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វេង លឹមហ៊ួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner