ទាហានថៃបើកការបាញ់ប្រហារលើអ្នកភូមិរបស់ខ្លួន
បាងកក ៖ ទីភ្នាក់ងារព័ត៌មានថៃ បានចុះផ្សាយថា ទាហានថៃម្នាក់បានប្រើប្រាស់កាំភ្លើង M16 បាញ់ប្រហារ លើអ្នកភូមិរបស់ខ្លួន បណ្តាលឲ្យរងរបួស ចំនួន២នាក់។
កាសែត ខោសុត បានដកស្រង់ប្រភពពី Thai TV3 Plus News បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅក្នុងភូមិ Kap Choeng ខេត្ត Surin កាលពីរំលងអធ្រាត ឈានចូលដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥។
យោធាថៃបានចេញមកបំភ្លឺថា នៅវេលាម៉ោង ១២ និង ៤៥ នាទី កងទ័ពបានឮស្នូរកាំភ្លើង ១០ គ្រាប់ នៅមុខវត្តមួយកន្លែង ហើយ បន្តបន្ទាប់ទៀត លឺ ២ គ្រាប់ ទៀត នៅម៉ោង ១២ និង ៥៤ នាទី។
អ្នករបួស មានឈ្មោះ Anuwat Singchai អាយុ ៣២ឆ្នាំ បាញ់ចំសួតខាងស្តាំ របួសធ្ងន់ និង
ឈ្មោះ Wutthana Naprakon អាយុ ៣៥ ឆ្នាំ របួសប្រអប់ជើងឆ្វេង។
កម្លាំងនគរបាល និងយោធាកំពុងស៊ើបអង្កេតតំបន់នោះ និងសាកសួរសាក្សី។ គេមិនទាន់ដឹងពីហេតុផល នៅពីក្រោយរឿងនេះទេ។ ប្រតិបត្តិការស្រាវជ្រាវកំពុងបន្ត ប៉ុន្តែ រកមិនឃើញជនសង្ស័យឡើយ ។ កងទ័ពបានជំរុញឲ្យអ្នកស្រុករាយការណ៍ជាបន្ទាន់ នូវបុគ្គលដែលគួរឲ្យសង្ស័យ ទៅអាជ្ញាធរ ហើយសន្យាធ្វើបច្ចុប្បន្នភាព ខណៈដែលការស៊ើបអង្កេត កំពុងដំណើរការ៕
ប្រភពពី ខោសុត ប្រែសម្រួល៖ សារ៉ាត

