ឯកឧត្តម ឈួរ រស្មីឬទ្ធិ ជម្រាបជូនមន្ត្រីមន្ទីរអធិការកិច្ចខេត្តកំពង់ចាម បន្តពង្រឹងរបៀបរបបការងារឱ្យកាន់តែល្អ

កំពង់ចាម៖ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នំា២០២៥ ឯកឧត្តម ឈួរ រស្មីឬទ្ឋិ រដ្ឋលេខាធិការ ទទួលការងារពង្រឹងមន្ទីរអធិការកិច្ចខេត្តកំពង់ចាម បានចុះជួបសំណេះសំណាល និងស្តាប់ពីរបៀបរបបការងារ រួមនឹងវឌ្ឍនភាពការងារ នៅមន្ទីរអធិការកិច្ចខេត្តកំពង់ចាម។

ក្នងឳកាសជួបសំណេះសំណាលនេះ ឯកឧត្តម ឈួរ រស្មីឬទ្ធិ បានពំានំានូវប្រសាសន៍ផ្តំាផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ជូនចំពោះថ្នាក់ដឹកនំា និងមន្ត្រីរាជការនៃមន្ទីរអធិការកិច្ច ប្រកបដោយក្តីនឹករលឹក និងបានជំរាបជូនអំពីវឌ្ឍភាពថ្មីៗ ក្រោមការដឹកនំារបស់ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនំាក្រសួង ក្នុងការរៀបចំផ្ទះនៃគ្រួសារអធិការកិច្ច អោយកាន់តែល្អ និងមានសង្គតិភាព ជាពិសេសការរួមគ្នាអនុវត្តន៍ឱ្យបានជោគជ័យ នូវយុទ្ឋសាស្ត្រ ព៤ ជ៤ ដែលជាការផ្តួចផ្តើមដាក់ចេញដោយឯកឧត្តមរដ្ឋមន្ត្រី។

នៅការចុះជួបនេះ ក៏មានការចូលរួមពីឯកឧត្តម នួន ណុំ អនុរដ្ឋលេខាធិការ ព្រមទំាងថ្នាក់ដឹកនំា នាយកដ្ឋានអធិការកិច្ចលើវិស័យរដ្ឋបាល ជាច្រើនរូបផងដែរ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner