លោក ត្រាំ ចេញដំណើរទៅជួប លោក ពូទីន ហើយ

វ៉ាស៊ីងតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានចាប់ផ្តើមចេញដំណើរ ឆ្ពោះទៅកាន់ទីក្រុង អានឆ័ររ៉េច (Anchorage) នៃ រដ្ឋ អាឡាស្កា (Alaska) ហើយ ដើម្បីជួបចរចា ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាថ្ងៃទី១៥ ខែសីហានេះ។

លោក ពូទីន និង លោក ត្រាំ គ្រោងនឹងជួបចរចាគ្នា នៅឯមូលដ្ឋានទ័ពអាកាសមួយកន្លែង ស្ថិតក្នុងរដ្ឋ ភាគខាងជើងឆ្ងាយ របស់សហរដ្ឋអាមេរិក មួយនេះ។

គួរបញ្ជាក់ដែរ ជាលើកដំបូងហើយ ដែលមេដឹកនាំរុស្ស៊ី ត្រូវបានអនុញ្ញាត ឲ្យមានវត្តមាន នៅលើទឹកដីលោកខាងលិច ចាប់តាំងពីការលុកលុយ លើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ នាំឲ្យមានសង្គ្រាម សម្លាប់មនុស្ស រាប់ម៉ឺននាក់ មកដល់ពេលបច្ចុប្បន្ន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner