អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ៖ កម្ពុជាស្វាគមន៍ចំពោះតួនាទីមិនអាចខ្វះបានរបស់ចិន ក្នុងការសម្របសម្រួ លកិច្ចសន្ទនា និង ជំរុញការកាត់បន្ថយភាពតានតឹងជម្លោះព្រំដែនកម្ពុជា-ថៃ
(ភ្នំពេញ)៖ កម្ពុជា ថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសចិន លើបទឈប់បាញ់ដែលបានឯកភាពដោយកម្ពុជា និងថៃ ក៏ដូចជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិន ក្នុងការស្តារទំនាក់ទំនងមកកាន់ប្រក្រតីភាព រវាងប្រទេសជិតខាងទាំងពីរ ដោយសន្តិវិធី ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រីឯកឧត្តម ជុំ សុន្ទរីបានឱ្យដឹងថា ៖ កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំកិច្ចសន្ទនាពិសាតែ រវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងអាននឹង ខេត្តយូណាន ។ កិច្ចពិភាក្សាបានធ្វើឡើង ប្រកបដោយស្មារតីបើកចំហ ស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក ដោយផ្តល់នូវវេទិកាស្ថាបនាមួយ ដើម្បីដោះស្រាយស្ថានការណ៍ព្រំដែនដែលកំពុងតែវិវត្តន៍ រវាងកម្ពុជា និងថៃ។
អ្នកនាំពាក្រសួងការពារជាតិបញ្ជាក់ថា៖« កម្ពុជា រក្សាយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលបានឯកភាព ដោយភាគីទាំងពីរនៅក្នុងកិច្ចប្រជុំ ពិសេសនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងត្រូវបានពង្រឹងបន្ថែមទៀត នៅក្នុងកិច្ចប្រ ជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥»។
ឯកឧត្តម ជុំ សុន្ទរី បានលើកឡើងដោយបញ្ជាក់ថា ៖ “ជាងនេះកម្ពុជាសូមបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តឥតងាករេ ចំពោះការដោះស្រាយជម្លោះ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ របស់អាស៊ាន។ លើសពីនេះ កម្ពុជាបានគូ សបញ្ជាក់ពីតម្រូវការបន្ទាន់ ក្នុងការអនុម័តលក្ខខណ្ឌយោង សម្រាប់ការបង្កើតក្រុមសង្កេតកា រណ៍អាស៊ាន ដើម្បីអនុញ្ញា តឱ្យក្រុមនេះធ្វើប្រតិបត្តិការបានចាប់តាម ដែលអាចធ្វើទៅបាន”។
អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងឱ្យដឹងដែរថា ៖ យន្តការនេះមានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវការអនុវត្តយ៉ាង ពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់។លើសពីនេះ កម្ពុជាកោតសរសើរចំពោះ ការបន្តរួមចំណែករបស់ប្រទេសចិន ដល់កិច្ចខិតខំ ប្រឹងប្រែងដោះមីនមនុស្សធម៌។ ខណៈពេលដែលកម្ពុជាស្វាគមន៍ការគាំទ្រនេះ កម្ពុជាយល់ ឃើញថា រាល់សកម្មភាពដោះមីន គួរផ្តោតជាចម្បងលើតំបន់អាទិភាព ដែលត្រូវកំណត់ និងសម្រេចរួមគ្នា ដោយគណៈកម្មការព្រំដែនរួមកម្ពុជា-ថៃ ដែលនេះជាជំហានសំខាន់មួយ ក្នុងការបង្កើនសុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វេង លឹមហ៊ួត
