ឆ្នាំ២០២២ ដល់ ២០២៥នៃអាណត្តិទី២ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា រកមេដាយមាស ប្រាក់ និង សំរឹទ្ធបាន ១១៦គ្រឿង

(ភ្នំពេញ)៖ ក្នុងអាណត្តិទី២ ចាប់ពីឆ្នាំ២០២២ រហូតដល់ ឆ្នាំ២០២៥ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានស្វែងរកមេដាយ មាស ប្រាក់ និង សំរឹទ្ធជូនជាតិ ពីការប្រកួតអន្តរជាតិ សរុបចំនួន ១១៦គ្រឿង មានជូចជា៖ ក្នុងឆ្នាំ២០២២ ទទួលបានមេដាយសរុបចំនួន ៧គ្រឿង មាស៣ ប្រាក់ ២ និង សំរឹទ្ធ ២គ្រឿង ។ ក្នុងឆ្នាំ២០២៣ ទទួលបានមេដាយសរុប ២៩គ្រឿង មេដាយមាស ៨ ប្រាក់ ១០ និង មេដាយសំរឹទ្ធ ១១គ្រឿង ។ ក្នុងឆ្នាំ២០២៤ ទទួលបានមេដាយសរុប ៥០គ្រឿង មេដាយមាស ១៦ ប្រាក់ ១៤ និងមេដាយសំរឹទ្ធ ២០គ្រឿង។ ក្នុងឆ្នាំ២០២៥ គិតត្រឹមខែ មីថុនា ទទួលបានមេដាយសរុប ៣០គ្រឿង មេដាយមាស ១១ ប្រាក់ ១០ និងមេដាយសំរឺទ្ធ ៩គ្រឿង ។ នេះមិនទាន់រាប់បញ្ចូលមេដាយ ២៩គ្រឿងដណ្តើមបានពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍កាលពីពេលថ្មីនេះ ។
សមិទ្ធផលមេដាយមាស ប្រាក់ និងសំរឹទ្ធ ដ៏អស្ចារ្យនេះ ត្រូវបានបង្ហាញនៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី២ ឆ្នាំ២០២១ ដល់ ឆ្នាំ២០២៥ និង បន្តអាណត្តិថ្មី ២០២៥ ដល់ ២០២៩ ។

សម្រាប់អាណត្តិថ្មីដែលជាអាណត្តិទី៣ ២០២៥ ដល់ ឆ្នាំ២០២៩ មានសមាសភាពគណៈកម្មាធិការប្រតិបត្តិថ្មីសរុបចំនួន ១១រូប ឯកឧត្តម ថោង បញ្ញាធន ជាប្រធាន អមដោយអនុប្រធានចំនួន៣រូប លោកJasper Martijn Paas អនុប្រធានទី១ .លោក ប៊ុត សុទ្ធី អនុប្រធាន និងលោក វ៉ា វណ្ណៈអនុប្រធាន។អគ្គលេខាធិការ លោក សំអុន បូរមី .អគ្គលេខាធិការរង កញ្ញា ទិព្វ ទេពី។អគ្គហេរញ្ញិក លោក ឆេង សីឡាង និង លោក ស្រី ស៊ិន ស្រីនិច អគ្គហេរញ្ញឹករង ។ សមាជិកមានចំនួន៣រូបមានដូចជា៖ លោកOliver Robert King .លោក គិម កែវមង្គល និងលោក ងិន ម៉ិសស៊ែល។
ក្នុងនាមជាប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាអាណត្តិថ្មី ២០២៥ ដល់ ២០២៩ ឯកឧត្តម ថោង បញ្ញាធន បានប្តេជ្ញាចិត្តដឹកនាំអភិវឌ្ឍន៍ពង្រីកសក្កានុពលកីឡាជឺជីតស៊ូកម្ពុជាឱ្យមានការរីកចម្រើន និងមានកិត្យានុភាពទទួលស្គាល់ជាសកលសម្រាប់ប្រទេសកម្ពុជា ។ ជាមួយផែនការយុទ្ធសាស្រ្តដ៏មុតស្រួចនេះ ឯកឧត្តម ថោង បញ្ញាធន ក៏បានដាក់ចេញនូវយុទ្ធសាស្រ្តធំៗចំនួន៣ ដើម្បីឈានទៅសម្រេចបានលទ្ធផលជូនជាតិ ១.ឆ្នាំ២០២៦ខាងមុខនេះនឹងរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ SEA Championship 2026 ជាលើកដំបូងនៅលើទឹកដីខេត្តសៀបរាបដែលជាទឹកដីអច្ឆរិយៈ ។ ទី២. ពង្រីកការបង្កើត និងគាំទ្រក្លឹបជឺជីតស៊ូថ្មីៗទូទាំងប្រទេស និងបន្តអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យជឺជីតស៊ូកម្ពុជា ។ និងទី៣.ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Asian Youth Games 2029 ដើម្បីពង្រីកបទពិសោធន៍ធនធានកីឡាវ័យក្មេង ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner