លោក ត្រាំ ប្រាប់លោក ហ្សេលែនស្គី និងអឺរ៉ុប អំពីកិច្ចពិភាក្សាជាមួយលោកពូទីន

អឺរ៉ុប ៖ អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប បាននិយាយថា កាលពីព្រឹកថ្ងៃសៅរ៍ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយជាមួយសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី និងមេដឹកនាំអឺរ៉ុប ជុំវិញកិច្ចពិភាក្សា អំពីជំនួបប្រជុំកំពូល របស់លោក ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ។

អ្នកនាំពាក្យ បាននិយាយថា លោក ត្រាំ បាននិយាយ អស់រយៈពេលជាងមួយម៉ោង ជាមួយលោក ហ្សេលែនស្គី, នាយករដ្ឋមន្ត្រីអង់គ្លេស, ប្រធានាធិបតីបារាំង, អធិការបតីអាល្លឺម៉ង់, អគ្គលេខាធិការអង្គការណាតូ ព្រមទាំង ប្រធានគណៈកម្មការអឺរ៉ុប។

លោក ត្រាំ បាននិយាយមុនគេ ជាមួយលោក ហ្សេលែនស្គី ហើយបន្ទាប់មក ជាមួយ នឹងមេដឹកនាំអឺរ៉ុបផ្សេងទៀត ដែលបានចូលរួម ការហៅ ទូរស័ព្ទនេះដែរ។ សេតវិមានក៏បានបញ្ជាក់ពីរឿងនេះផងដែរ។

អ្នកនាំពាក្យសហភាពអឺរ៉ុប បានបន្ថែមថា បន្ទាប់ពីកិច្ចប្រជុំកំពូល ដែលលោក Trump និងលោក Putin មិនយល់ស្របលើផ្លូវមួយ ដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី មេដឹកនាំអឺរ៉ុប ក៏ត្រូវបើកសម័យប្រជុំការទូតតាមទូរស័ព្ទផ្ទាល់ខ្លួន របស់ប្លុកនេះ បន្ថែមទៀត ដើម្បីពិភាក្សាអំពីកិច្ចពិភាក្សានេះ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner