លោ ហ្សេលែនស្គី នឹងទៅជួបលោក ត្រាំ នៅថ្ងៃចន្ទ

កៀវ ៖ លោក ហ្សេលែនស្គី បានអះអាង នៅថ្ងៃទី១៦ ខែសីហានេះ ថា លោកនឹងទៅជួបលោក ដូណាល់ ត្រាំ នៅក្នុងទីក្រុង វ៉ាស៊ីងតោន នៅថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ បន្ទាប់ពីកិច្ចប្រជុំកំពូល នៅរដ្ឋ អាឡាស្កា។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា លោកនឹងជួបលោក Donald Trump បន្ទាប់ពីកិច្ចប្រជុំកំពូល អាមេរិក-រុស្ស៊ី មិនមានកិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់ នៅអ៊ុយក្រែន។

លោក Zelensky បាននិយាយថា លោកបានធ្វើការសន្ទនា “ដ៏វែង និងមានន័យ” ជាមួយលោក Trump បន្ទាប់ពីមេដឹកនាំសហរដ្ឋអាមេរិក បានជួបជាមួយលោក Putin នៅរដ្ឋ Alaska ។

លោក Zelensky បង្ហោះសារថា «យើងមានការសន្ទនា ដ៏សំខាន់ ជាមួយប្រធានាធិបតិអាមេរិក យើងបានចាប់ផ្តើម ជាមួយនឹងកិច្ចពិភាក្សា មួយទល់នឹងមួយ មុនពេលអញ្ជើញ មេដឹកនាំអឺរ៉ុបឱ្យចូលរួម ជាមួយយើង។ ការជជែកគ្នានេះ មានរយៈពេល ជាងមួយម៉ោង កន្លះ រួមទាំងប្រហែលមួយម៉ោង នៃការសន្ទនាទ្វេភាគី របស់យើង ជាមួយប្រធានាធិបតី Trump»។

ជាការកត់សម្គាល់ មេដឹកនាំអាមេរិក រូបនេះ ក៏បាននិយាយទូរស័ព្ទ ជាមួយមេដឹកនាំអឺរ៉ុប រួមទាំង ប្រធានាធិបតីបារាំង Emmanuel Macron ដើម្បីប្រាប់ពួកគេ អំពីកិច្ចពិភាក្សារបស់លោក ជាមួយលោក Vladimir Putin ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner