អគ្គនាយកស៊ីម៉ាក់ បង្ហាញនូវក្តីសោកស្តាយនិងសង្វេគ​ចំពោះប្រាសាទ​ព្រះវិហារ ដែលត្រូវបានទាហានថៃធ្វើឱ្យ​ប៉ះពាល់

ភ្នំពេញ៖ ជាមួយរូបថតជាច្រើនសន្លឹកដែលបង្ហាញពីទិដ្ឋភាពខូចខាត ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈ​មណ្ឌល​សកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់ (CMAC)កាលពីរាត្រីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៥បានបង្ហោះសារដោយបង្ហាញការសោកស្តាយ​យ៉ាងខ្លាំង។

ខ្លឹមសារនៃសារបានគូសរំលឹចថា”ពិតជាសង្វេតសោកស្តាយណាស់នៅពេលឃើញប្រាសាទដូនតាខែ្មរគឺប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកត្រូវគ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់ផ្លោង និងគ្រាប់បែកចង្កោម។ មនុស្ស​ជាតិ​លើផែនដីនេះមានកាត្វកិច្ចរក្សាការពារឱ្យបានគង់វង្សយូរអង្វែងតទៅ”។

សូមជម្រាបភ្លាមៗក្រោយរងការវាយប្រហារពីសំណាក់យោធាថៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃកម្ពុជា នចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះកងទ័ពសៀម ដែលបានធ្វើការឈ្លានពាន និងបង្កការ​ខូចខាត​ដល់តំបន់ជុំវិញ និងរចនាសម្ព័ន្ធផ្ទាល់របស់​ប្រាសាទ​ព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក។

ក្រសួងវប្បធម៌នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ដែលជាថ្ងៃដែលដំបូង ថៃបានបើកការវាយប្រហារមកលើកម្ពុជា បានចាត់ទុកការវាយប្រហារ​ដោយប្រើប្រាស់ការបាញ់ផ្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពី​លើអាកាស​របស់ថៃ​ថាជាការបំពានយ៉ាងធ្ងន់ធ្ងរ និងមិនអាចទទួលយកបានលើអនុសញ្ញា​អន្តរជាតិស្តីពីការការពារបេតិកភណ្ឌវប្បធម៌៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner