និស្សិត រិ ពិសី ដែលនិមន្តវិលត្រឡប់មកពីប្រទេសថៃ ទទួលបានអារូបករណ៍សម្តេចតេជោ ហ៊ុន សែន ពីឯកឧត្តមបណ្ឌិត លី ឆេង១០០%
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញស្ថាបនិក និងជាអគ្គនាយក ប៊ែលធីគ្រុបបានទទួលស្វាគមន៍ និងជួបសំណេះសំណាលជាមួយសាមណៈនិស្សិតព្រះនាម រិ ពិសី ដែលទើបនិមន្តវិលត្រឡប់មកពីប្រទេសថៃ ហើយទទួលបានអាហារូបករណ៍សម្តេចតេជោ ១០០% មកបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង នារសៀលថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត លី ឆេង សូមលើកទឹកចិត្តដល់សាមណៈនិស្សិត-និស្សិតទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យពូកែ បង្កើនចំណេះដឹង មានជំនាញពិតប្រាកដ មានគុណធម៌ សីលធម៌ និងរៀបចំខ្លួនឯង ឱ្យក្លាយជាពលរដ្ឋមានទំនួលខុសត្រូវខ្ពស់ និងប្រែក្លាយខ្លួនទៅជាទំពាំងស្នងឫស្សី ជាយុវជនឆ្នើម ជាអ្នកដឹកនាំជំនាន់ក្រោយ និងជាមូលធនមនុស្សដ៏មានសក្តានុពលសម្រាប់ជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឱ្យបានកាន់តែល្អប្រសើរតទៅអនាគត៕


