ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បើកឱ្យបេក្ខជនប្រឡងបាក់ឌុប​ឆ្លង​កាត់ជាបណ្ដោះអាសន្នរយៈពេល៣ថ្ងៃ

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និង កីឡាបានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនឹងបើកឱ្យសិស្សា​នុ​សិស្ស​បេក្ខជនប្រឡងសញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិឬបាក់ឌុបសម័យប្រឡង៖២៨ សីហា ២០២៥ លោកគ្រូ​អ្នកគ្រូ និងមាតាបិតាសិស្ស ឆ្លងកាត់រយៈពេល៣ថ្ងៃ ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់បេក្ខជន​ប្រឡង។

ដោយឡែកសម្រាប់កាលបរិច្ឆេទកំណត់សម្រាប់ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះមាន៖១-ថ្ងៃទី​២៧ ខែសីហា៖បើកម៉ោង ១៣:០០ ដល់ម៉ោង១៧:០០ល្ងាច,២- ថ្ងៃទី២៨ ខែសីហា៖ បើកម៉ោង ០៥:៣០ ដល់ម៉ោង០៨:០០ ព្រឹក និងបើកម៉ោង ១៧:០០ ដល់ម៉ោង ១៨:៣០ ល្ងាច,៣-ថ្ងៃទី២៩ ខែសីហា៖ បើកម៉ោង ០៥:៣០ ដល់ម៉ោង០៨:០០ ព្រឹក និងបើកម៉ោង ១៦:៣០ ដល់ម៉ោង ១៧:៣០ ល្ងាច។

ការបើកចរាចរណ៍ពិសេសសម្រាប់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នេះអនុញ្ញាតសម្រាប់តែយានធុន​ស្រាល​ប៉ុណ្ណោះ(ម៉ូតូ កង់ និងថ្មើ​ជើង)៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner