គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) ប្រាប់ឱ្យថៃរុះរើបន្លាលួស សំណាញ់ខ្មៅ និងកង់ឡានចេញពីទឹកដីកម្ពុជា

(ភ្នំពេញ)៖ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC)តាមរយៈក្រសួងការបទេស និសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ឱ្យ ភាគីថៃធ្វើការរុះរើឧបករណ៍ដែលដាក់រំលោភចូលនៅក្នុងទឹកដីកម្ពុជាចេញវិញ ព្រោះទង្វើនេះជាសកម្មភាពបាន រំលោភ លើការកសាង ទំនុកចិត្តគ្នា។

ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងដោយ ឆ្លើយតបចំពោះសេចក្តី ថ្លែងការណ៍របស់ ក្រសួងការបរទេសថៃកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ដោយបញ្ជាក់ថា ក្រសួងការពាជាតិកម្ពុជា បានប្រកាន់ភ្ជាប់ជានិច្ចនូវកិច្ចព្រមព្រៀងបទ ឈប់បាញ់ដែលបានព្រមព្រៀង ដោយភាគីទាំង២ ទាំងកម្ពុជា និងថៃ។

អ្នកនាំពាក្យរងក្រសួងការបរទេសបានគូសបញ្ជាក់បន្ថែមថា ៖ ”នេះគឺយើងជឿរជាក់ថា ជាមូលដ្ឋានរឹងមាំបំផុតសម្រាប់ការកសាងសន្តិភាពយូរអង្វែងសម្រាប់អ្នកទាំងអស់គ្នា”។

ជាមួយគ្នានេះដែរ ឯកឧត្តម បានច្រានចោល ចំពោះការចោទប្រកាន់របស់ភាគីថៃថា កម្ពុជាបានរំលោភ ចូលទឹកដីរបស់ខ្លួននោះជាការមិនពិត និងបំផ្លើសរបស់ភាគីថៃ។តាមរយៈក្រសួងការបទេស កម្ពុជានៅថ្ងៃទី១៩សីហា ឆ្នាំ២០២៥ បានដាក់ ជំទាស់មួយចំពោះសកម្មភាពរបស់កងកំម្លាំងប្រដាប់អាវុធ ដែលបានដាក់ពង្រាយរងខ្សែលួស បំពាក់សំណាញ់ខៅ្ម ដាក់កង់ឡាននៅតំបន់មួយចំនួននៅព្រំដែនក្នុងទឹកដីកម្ពុជារួចមហើយ ។

ឯកឧត្តម នង សាកល បានលើកឡើងឱ្យដឹងដែរថាក្នុងស្ថានការណ៍នេះគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា បានស្នើ ឱ្យថៃរុះរើឧបករណ៍ទាំងអស់ចេញពីតំបន់ ទាំងឡាយចេញពីទឹកដីកម្ពុជាដែលបានរំលោភ លើអធិបតេយ្យភាពកម្ពុជា ។ សកម្មភាពទាំងនេះបានរំលោភ លើការកសាងទំនុកចិត្តគ្នា ។ ដូច្នេះកម្ពុជា អំពាវនាវនឹងស្នើឱ្យថៃគោរពពេញលេញនូវកាតព្វកិច្ចរួមគ្នា និងកាតព្វកិច្ចអន្តរជាតិឱ្យបានត្រឹមត្រូវ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner