អ៊ីរ៉ង់គំរាមប្រើមីស៊ីលខ្លាំងបំផុត បើសិនអ៊ីស្រាអែលហ៊ានវាយខ្លួនម្តងទៀត

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃពុធ បានគំរាមធ្ងន់ៗថា ខ្លួននឹងប្រើមីស៊ីលទើបបង្កើតថ្មី ដែលមានសមត្ថភាពខ្លាំងជាងប្រភេទ ដែលបានប្រើក្នុងអំឡុងសង្គ្រាម ១២ថ្ងៃ បើសិនអ៊ីស្រាអែលហ៊ានវាយប្រទេសពួកគេម្តងទៀត។

ចាប់តាំងពីពេលផ្ទុះសង្គ្រាមនោះមក មន្ត្រីអ៊ីរ៉ង់បានស្រែកព្រមានខ្លាំងៗថា ការប្រយុទ្ធគ្នាម្តងទៀតអាចផ្ទុះឡើងនៅពេលណាមួយ និងថា ទីក្រុងតេអេរ៉ង់មិនស្វែងរកសង្រ្គាមទេ ប៉ុន្តែនៅតែត្រៀមខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នាជានិច្ច។

កាលពីថ្ងៃចន្ទ អនុប្រធានាធិបតីទីមួយអ៊ីរ៉ង់ លោក Mohammad Reza Aref និយាយថា អ៊ីរ៉ង់គួរតែ ត្រៀមខ្លួនគ្រប់ពេល សម្រាប់ការប្រឈមមុខដាក់គ្នា និងថា អ៊ីរ៉ង់មិនស្ថិតក្នុងបទឈប់បាញ់ទេ… យើងស្ថិតក្នុងការបញ្ឈប់អរិភាព។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា កងទ័ពអ៊ីរ៉ង់នឹងចាប់ផ្តើមធ្វើសមយុទ្ធយោធារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍នេះ ក្នុងនោះមានការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី និងមធ្យមជាច្រើនគ្រាប់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner