នាយករដ្ឋមន្ត្រីស្តីទីថៃ ប្តឹងអ្នកវិភាគ ក្នុងប្រទេស

បាងកក ៖ នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភុំថាម កាលពីថ្ងៃទី ២១ ខែសីហា បានអះអាងថា លោកបានបញ្ជូនមេធាវី ប្តឹងអ្នកវិភាគ នៅក្នុងប្រទេស ពីបទបរិហារកេរ្តិ៍ ហើយថែមទាំងបានព្រមានថា អាចនឹងប្តឹង អ្នកផ្សេងៗទៀត។

យោងតាមការចុះផ្សាយ របស់កាសែត ខៅសត់ លោក ភុំថាម សំអាងថា អ្នកវិភាគក្នុងស្រុក រូបនេះ បំផ្លាញកិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់លោក។ លោកថា លោកនឹងមិនទទួលយកពាក្យសុំទោស ដោយបញ្ជាក់ថា អ្នកណានិយាយ មិនទទួលខុសត្រូវ ត្រូវតែប្តឹង។

អ្នកដែលលោក ភុំថាម ប្តឹង គឺ លោក ថាណាផន ស្រ៊ីយ៉ាគល់ (Thanaporn Sriyakul) នាយកវិទ្យាស្ថាន វិភាគនយោបាយ ដែលបាននិយាយរិះគន់ លោក នាយករដ្ឋមន្ត្រីស្តីទី រូបនេះ។

លោក ភុំថាម ថែមទាំងព្រមានថា នឹងប្តឹងអ្នកផ្សេងទៀត ដែរ បើលោកគិតថា រិះគន់ គ្មានសីលធម៌។

នៅពេលសួរថា តើលោកនឹងទម្លាក់ចោល រឿងក្តីនេះទេ ប្រសិនបើ លោក ថាណាផន សុំទោស ដូចករណី នយោបាយ ជារឿយៗ នៅពេលដែលមានការសុំទោស តាមរយៈប្រព័ន្ធផ្សព្វផ្សាយនោះ លោក ភុំថាម បានឆ្លើយថា វាជាបញ្ហារបស់មេធាវី ដែលលោកបានផ្តល់សិទ្ធិអំណាចរួចហើយ កាលពីថ្ងៃទី២០ សីហា។

យ៉ាងណា កាសែត ខៅសត់ មិនបានបញ្ជាក់ច្បាស់ថា តើ លោក ថាណាផន រិះគន់អ្វីខ្លះ លើ លោក ភុំថាម នោះទេ៕

ប្រភព៖ ខៅសត់ ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner