អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន នៅរមណីយដ្ឋានអង្គរ

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា ដើម្បីឲ្យមន្រ្តី បុគ្គលិក និងភ្នាក់ងារអាជ្ញាធរជាតិអប្សរា បានយល់ដឹងពីការងារផ្នែកបរិស្ថាន ជាការរួមចំណែកថែរក្សាសម្បត្តិវប្បធម៌ និងសង្គមមនុស្សឱ្យបានប្រសើរ បានរៀបចំសិក្ខាសាលាផ្ទៃក្នុងមួយ ស្ដីពីដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថាន នៅរមណីយដ្ឋានអង្គរ ។ សិក្ខាសាលានេះ បានរៀបចំធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ។ សិក្ខាសាលានេះមានការចូលរួមពីមន្រ្តី បុគ្គលិក និងភ្នាក់ ងារទេសចរណ៍ និងសណ្ដាប់ធ្នាប់ សរុបជិត១០០នាក់ ។

លោក សុខ លក្ខិណា អ្នកតំណាងប្រព័ន្ធគ្រប់គ្រងបរិស្ថាន ថ្លែងថា នេះជាលើកទី៣ហើយ សម្រាប់ឆ្នាំ២០២៥ ដែលអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន បានរៀបចំសិក្ខាសាលានេះឡើង ដែលមួយឆ្នាំមានចំនួន ៤ដង។ នៅក្នុងសិក្ខាសាលា ក៏មានរៀបចំការធ្វើបទបង្ហាញពីតំណាងនាយកដ្ឋានចំនួនពីរចូលរួម មាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ និងនាយកដ្ឋានសណ្ដាប់ធ្នាប់។

តំណាងប្រព័ន្ធគ្រប់គ្រងបរិស្ថានបានបញ្ជាក់ទៀតថា សិក្ខាសាលានេះ មានសារសំខាន់ណាស់ ដែលមន្រ្តី បុគ្គលិក និងភ្នាក់ងាររបស់អាជ្ញាធរជាតិអប្សរាដែលធ្វើការជាប់ជាប្រចាំនៅក្នុងតំបន់រមណីយដ្ឋានអង្គរត្រូវយល់ដឹងពីការងារផ្សេងៗ ពិសេសផ្នែកបរិស្ថានដើម្បីរួមចំណែកថែរក្សាសម្បត្តិវប្បធម៌ បរិស្ថាន និងសង្គមមនុស្សឱ្យបានល្អប្រសើរ ៕

ដោយ ៖ គង់ សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner