សម្ដេចតេជោ ហ៊ុន សែន ៖ ២ឆ្នាំគ្រប់គ្រាន់ និងយល់បានពីការដឹកនាំ និងគ្រប់គ្រងប្រទេសបានល្អពីសំណាក់ថ្នាក់ដឹកនាំជំនាន់ថ្មី
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានគូសបញ្ជាក់តាមបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ថា ២ឆ្នាំគ្រប់គ្រាន់ និងយល់បានពីការដឹកនាំ និងគ្រប់គ្រងប្រទេសបានល្អពីសំណាក់ថ្នាក់ដឹកនាំជំនាន់ថ្មី ។
សម្ដេចតេជោ បានលើកឡើងថា រូបភាពនេះ ៩០ភាគរយជាកិច្ចការរដ្ឋរវាងប្រមុខរដ្ឋស្តីទី ជាមួយនាយករដ្ឋមន្ត្រី។
សម្ដេចថា ថ្ងៃទី២២សីហា ២០២៥ ជាខួប ២ឆ្នាំដែលសម្ដេចចាកចេញពីតំណែងនាយករដ្ឋមន្ត្រី ជំនួសដោយ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តវេន (២២សីហា២០២៣- ២២សីហា២០២៥)។
សម្ដេចតេជោ បន្តថា ២ឆ្នាំគ្រប់គ្រាន់ និងយល់បានពីការដឹកនាំ និងគ្រប់គ្រងបានល្អពីសំណាក់ថ្នាក់ដឹកនាំជំនាន់ថ្មីលើគ្រប់វិស័យ ទាំងនៅក្នុងរាជរដ្ឋាភិបាលទាំងមូល ទាំងនៅគ្រប់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ៕
ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។