ការយល់កាន់តែច្បាស់អំពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ការបង្រៀនកាន់តែរីកចម្រើន

(ភ្នំពេញ)៖ សិក្ខាកាមដែលជាគ្រូឧទ្ទេសក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ២រូប គឺលោក ម៉ាន់ សិថា ប្រធានការិយាល័យអភិវឌ្ឍកម្មវិធីសិក្សាអប់រំកាយនិងកីឡានៃនាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត និង លោក ព្រាប វុទ្ធារ៉ា ប្រធានការិយាល័ស្រាវជ្រាវនិងគ្រប់គ្រងបណ្ណល័យនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា បានលើកឡើងថា អត្ថប្រយោជន៍នៃការយល់ដឹងបានកាន់តែច្បាស់អំពីការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ដែលជាការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថលបានបង្កលក្ខណៈកាន់តែងាយស្រួល សម្រាប់គ្រូបង្រៀនក្នុងការចងក្រងបណ្តុំឯកសារ ឬទន្ន័យអំពីលទ្ធផលនៃការធ្វើតេសកាយសម្បទាដែលពាក់ព័ន្ធ នឹងសុខភាពប្រជាពលរដ្ឋ និងសិស្សានុសិស្សជាដើម ។

ការថ្លែងលើកឡើង ពីមន្រ្តីក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡាទាំងពីររូបខាងលើនេះ បានធ្វើឡើង ក្រោយបញ្ចប់វគ្គសិក្ខាសាលា ស្តីពី “ការអភិវឌ្ឍសម្ភារគ្រូបង្រៀតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT)” នៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា។

ជាមន្រ្តីជំនាញ និងជាគ្រូឧទ្ទេសផងនោះ លោកយល់ឃើញថា អត្ថប្រយោជន៍នៃចំណេះដឹង ស្តីពី “ការអភិវឌ្ឍសម្ភារគ្រូបង្រៀតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ដែលជាបច្ចេកវិទ្យាថ្មី នៃការវិវឌ្ឍជឿនលឿននាសម័យថ្មី នឹងជួយឱ្យការបង្រៀនរបស់គ្រូបង្រៀនកាន់តែល្អប្រសើរឡើង។ ព្រោះនាពេលឆាប់ៗខាងមុខនេះ មិនត្រឹមតែគ្រូបង្រៀនទេ ដែលយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ប្រជាពលរដ្ឋក៏នឹងយល់ដឹងដូចគ្នាផងដែរ ។

លោក តូ រិទ្ធីយ៉ា នាយករងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា បានលេីកឡេីងថា វគ្គសិក្ខាសាលានេះ ពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ចំពោះគ្រូបង្រៀនក្នុងការអនុវត្តកម្មវិធីតេស្តកាយសម្បទាតាមបណ្តាលគ្រឹះស្ថានសិក្សាស្របតាមក្របខណ្ឌកម្មវិធីសិក្សាគ្រប់កម្រិត។ ដូចនេះហើយ វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា នឹងបញ្ចូលកម្មវិធីតេស្តកាយសម្បទាជាយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការជំរុញសុខភាពប្រជាជនកម្ពុជា។

ឆ្លៀតក្នុងឱកាសប្រកាសបិទវគ្គសិក្ខាសាលា លោកនាយករង បានលើកទឹកចិត្តដល់សិក្ខាកាមប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គសិក្ខាសាលានេះឱ្យអស់លទ្ធភាព ដើម្បីជួយបណ្តុះបណ្តាលធនធានមនុស្សឱ្យក្លាយជាធនធានប្រកបដោយគុណភាព និងដើរស្របគ្នាជាមួយនឹងគោលនយោបាយជាតិ។

សូមបញ្ជាក់ថា វគ្គសិក្ខាសាលា ស្តីពី “ការអភិវឌ្ឍសម្ភារគ្រូបង្រៀតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) រៀបចំដោយអង្គការក្រៅរដ្ឋាភិបាល បេះដូងមាស និងចែករំលែក ដោយ លោក Sato Yukata សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Toni Yokohama និង លោក Nishiyama Naoki អគ្គលេខាធិការអង្គការក្រៅរដ្ឋាភិបាល បេះដូងមាស ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner