ធ្លាក់យន្តហោះចម្បាំងអ៊ុយក្រែន MiG-29 មានតម្លៃខ្ទង់ ៣០ លានដុល្លារ

កៀវ ៖ កងទ័ពអាកាសអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២៣ ខែសីហាថា យន្តហោះចម្បាំង MiG-29 របស់អ៊ុយក្រែន មានតម្លៃខ្ទង់ ៣០លានដុល្លារ បានធ្លាក់កាលពីថ្ងៃសៅរ៍ បណ្តាលឲ្យពីឡុតម្នាក់បាត់បង់ជីវិតភ្លាមៗ។

យោងតាមសេចក្តីថ្លែងការណ៍នៅលើផេកហ្វេសបុកកងទ័ពអាកាសអ៊ុយក្រែន បានឲ្យដឹងថា យន្តហោះចម្បាំងមួយគ្រឿងនេះបានជួបគ្រោះថ្នាក់ នៅពេលព្យាយាមចុះចតនៅលើដី បន្ទាប់ពីបេសកកម្មប្រយុទ្ធ។

យ៉ាងណាមិញ មូលហេតុនៅពីក្រោយករណីធ្លាក់យន្តហោះនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។ ឧប្បត្តិហេតុនេះកើតឡើងបន្ទាប់ពីអ៊ុយក្រែនទើបបាត់បង់យន្តហោះចម្បាំង Mirage-2000 កាលពីខែមុន ប៉ុន្តែសំណាងល្អ ពីឡុតបានចុចគន្លឹះសុវត្ថិភាពរួចផុតពីសេចក្តីស្លាប់៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner