គ្រោះរញ្ជួយដីកម្រិត ៤.១ រ៉ិចទ័រវាយប្រហារម៉ាឡេស៊ី
អត្ថបទដោយ៖
ឈឹម ទីណា
គូឡាឡាំពួរ ៖ គ្រោះរញ្ជួយដីក្នុងកម្រិត ៤.១ រ៉ិចទ័រ
បានវាយប្រហាររដ្ឋ Johor ប្រទេសម៉ាឡេស៊ីនៅព្រឹកថ្ងៃទី២៤ ខែសីហា បណ្តាលឲ្យមានការញ័ររញ្ជួយនៅទូទាំងរដ្ឋជាច្រើន។
នាយកដ្ឋានឧតុនិយមម៉ាឡេស៊ីបានបង្ហោះសារលើផេកហ្វេសប៊ុកថា គ្រោះរញ្ជួយដីកម្រិតស្រាលនេះ បានកើតឡើងនៅម៉ោង ៦ និង១៣នាទីព្រឹកថ្ងៃអាទិត្យ មានចម្ងាយ ៥ គីឡូម៉ែត្រភាគខាងលិចទីក្រុង Segamat ក្នុងជម្រៅដី ១០គីឡូម៉ែត្រ។
គ្រោះរញ្ជួយដីនេះបានបង្កឱ្យរំញ័រនៅក្នុងតំបន់ជាច្រើននៃរដ្ឋ Johor, Negeri Sembilan, Melaka និងរដ្ឋ Pahang។
នាយកដ្ឋានឧតុនិយមម៉ាឡេស៊ីបបន្ថែមថា ខ្លួនកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ និងថា មិនមានការព្រមានពីរលកស៊ូណាមិទេ។ ចំណែកក្រុមមន្ត្រីក្នុងរដ្ឋ Johor បានឱ្យដឹងថា មិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសមត្តិនោះទេ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។