ក្រសួងដែនដី និងក្រសួងសាធារណការ ចុះ MoU កំណត់ស្តង់ដារួមនៃវិស័យសំណង់ ដើម្បីធានាគុណភាព សុវត្ថិភាព និងសោភ័ណភាពសំណង់ ជាឧត្តមប្រយោជន៍ប្រជាជនកម្ពុជា

ភ្នំពេញ ៖ មន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរពិសោធន៍សំណង់ និងសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

តាមរយៈការចុះអនុស្សារណៈយោគយល់គ្នារវាងមន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរពិសោធន៍សំណង់ និងសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ជាចំណែកមួយនៃយុទ្ធសាស្ត្ររួមដែលបានដាក់ចេញ គឺការពូនជ្រុំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ក្នុងនោះគឺការធ្វើសាមាហរណកម្មឱ្យត្រូវគ្នារវាងស្ថាប័នរដ្ឋ និងស្ថាប័នពាក់ព័ន្ធ ហើយការចុះអនុស្សារណៈយោគយល់គ្នានៅថ្ងៃនេះ ជាការដកនូវរបាំងការងារមួយដ៏ធំរវាងក្រសួងទាំងពីរដោយជំនួសមកវិញនូវរបៀបរបបការងាររួម ដែលសមូហភាពដឹកនាំក្នុងវិស័យរួមតែស្ថាប័ននីមួយៗទទួលខុសត្រូវរៀងៗខ្លួន។

ជាមួយគ្នានេះ ក្រសួងទាំងពីរនឹងកំណត់ស្តង់ដារួមពីសំណង់សាធារណៈ និងសំណង់ស៊ីវិល និងឈានទៅកសាងលិខិតបទដ្ឋានគតិយុត្តិរួម ដើម្បីធានាគុណភាព សុវត្ថិភាព និងសោភ័ណភាពសំណង់ ជាឧត្តមប្រយោជន៍ប្រជាជនកម្ពុជា ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner