បេក្ខជនប្រឡងបាក់ឌុបម្នាក់គ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ឆ្អឹងចង្កេះ ពិបាកអង្គុយយូរ ស្នើសុំប្រឡងនៅបន្ទប់សុខភាព

(ភ្នំពេញ)៖ បេក្ខជនមួយរូបឈ្មោះ ភាង ដានី ភេទស្រី លេខបន្ទប់ ២៥ លេខតុ ៦០៨ គ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ឆ្អឹងចង្កេះ ពិបាកអង្គុយយូរ ស្នើសុំប្រឡងនៅបន្ទប់សុខភាព។ បេក្ខជនរូបនេះប្រឡងនៅមណ្ឌលវិទ្យាល័យសម្តេចឪសម្តេចម៉ែ ខេត្ត រតនគិរី។

អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៃការប្រឡងបាក់ឌុបថ្ងៃដំបូងនេះថា សម្រាប់បេក្ខជនមួយរូបទៀតឈ្មោះ ផ្លឹម ភព មានជំងឺគ្រុនឈាម មានអាការៈវិលមុខ អស់កម្លាំងខ្លាំង ស្នើសុំប្រឡងនៅបន្ទប់សុខភាព ។ បន្ទាប់ពីមានការឯកភាពពីប្រធានមណ្ឌល និងតាមរយៈការវាយតម្លៃពីគ្រូពេទ្យប្រចាំមណ្ឌលផងដែរ។

ប្រភពដដែលបានបញ្ជាក់បន្ថែមថា ពេលនេះបេក្ខជនទាំងពីរនាក់ កំពុងទទួលបានការយកចិត្តទុកដាក់ពី ក្រុមគ្រូពេទ្យ ថ្នាក់ដឹកនាំខេត្ត និងក្រុមការងារមណ្ឌលប្រឡង៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner