អ៊ុយក្រែន ថា រុស្ស៊ីវាយប្រហារទីក្រុងកៀវ ស្លាប់មនុស្ស១០នាក់

កៀវ ៖ អ៊ុយក្រែន បានអះអាង នៅថ្ងៃទី២៨ ខែសីហានេះ ថា មនុស្ស១០នាក់ ត្រូវបានសម្លាប់ និង របួសជាច្រើននាក់ ផ្សេងទៀត អំឡុងការវាយប្រហារជាថ្មី របស់ប្រទេសរុស្ស៊ី។

រដ្ឋអាជ្ញា អ៊ុយក្រែន បាននិយាយថា ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរបស់រុស្ស៊ីទ្រង់ទ្រាយធំ បានកើតមានលើទីក្រុង Kyiv កាលពីយប់ថ្ងៃទី២៧ ខែសីហា។ អ្នកស្លាប់ ដំបូង មានត្រឹម២នាក់ តែបានកើន ដល់ ១០នាក់ មានទាំងកុមារម្នាក់ ព្រមទាំង របួស ចំនួន៣០នាក់ទៀត ក្នុងនោះ មានទាំងកុមារ ៤នាក់ និង ក្មេងជំទង់ម្នាក់។

កងទ័ពអាកាសអ៊ុយក្រែន និយាយថា ការវាយប្រហារតាមអាកាស លើកនេះ ពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើកចំនួន ៥៩៨ គ្រឿង, មីស៊ីលផ្លោងចំនួន ១១ គ្រឿង និងកាំជ្រួច ២០ គ្រឿង ដែលបានកំណត់គោលដៅ លើតំបន់នានា ទូទាំងប្រទេសអ៊ុយក្រែន។ តែ យន្តហោះគ្មានមនុស្សបើក ចំនួន ៥៦៣ គ្រឿង គ្រាប់ផ្លោងចំនួន ៨ គ្រឿង និងកាំជ្រួចនាវា ១៨ គ្រឿងត្រូវបានស្ទាក់ចាប់បាន។

នេះជាការវាយប្រហារធំបំផុត លើរដ្ឋធានី របស់អ៊ុយក្រែន ចាប់តាំងពីថ្ងៃទី ៣១ ខែកក្កដា ដែលពេលនោះ មានមនុស្ស ជាង ៣០នាក់ ត្រូវបានសម្លាប់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner