ពលករចំណាកស្រុក៣៥គ្រួសាររទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

កំពង់ធំ ៖ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តអនុ​ប្រធានក្រុមការងាររបស់គណបក្ស​ចុះមូលដ្ឋាន​ស្រុក និងជាប្រធាន​ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកនូវអំណោយ​របស់សម្ដេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ទៅឧបត្ថម្ភជូនក្រុមគ្រួសារ​ប្រជាពលរដ្ឋមានជីវភាពលំបាកខ្វះខាត ព្រមទាំងពលករចំណាកស្រុក​ដែល​បាន​វិលត្រឡប់​មកពីប្រទេសថៃចំនួន៣៥គ្រួសារ នៅឃុំដងកាំបិត។

អំណោយមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង និងភួយ ៕
ដោយ ៖ប៊ុន រដ្ឋា

ads banner