ក្រសួងអប់រំ៖ ព្រឹកថ្ងៃបញ្ចប់ នៃដំណើរការសំណេរ ប្រឡងបាក់ឌុប បានឆែករក​ឃើញ​សំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិក

(ភ្នំពេញ)៖ ក្រសួងអប់រំបានឱ្យដឹងថា ក្នុងសកម្មភាពឆែករកសំណៅឯកសារ និង​ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទពីបេក្ខជន មុនពេលបេក្ខជនចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង បានប្រព្រឹត្តទៅយ៉ាងតឹងរ៉ឹង ដោយគណៈកម្មការអនុរក្ស ក្រោម​ការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃបញ្ចប់ នៃដំណើរ​ការសំណេរ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប សម័យប្រឡង៖ ២៨ សីហា ២០២៥។

ជាមួយគ្នានេះដែរក្រសួងអប់រំ យុវជន និងកីឡាបានអំពាវនាវដល់បេក្ខជនទាំងអស់​ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុក​ជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹង​បទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner