ក្រុមហ៊ុន Smart Axiata ឈ្នះពានរង្វាន់អាស៊ានដ៏មានកិត្យានុភាពសម្រាប់កិច្ចការពារកុមារលើប្រព័ន្ធអុីនធឺណិត
ភ្នំពេញ៖ នាថ្ងៃទី27 ខែសីហា ឆ្នាំ2025 ក្រុមហ៊ុន Smart Axiata បានទទួលនូវពានរង្វាន់ឆ្នើមអាស៊ាន ស្ដីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម (AOSWADA) លើកទី 3 របស់អាស៊ាន ដោយមានសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាជាម្ចាស់ផ្ទះ។

ពានរង្វាន់ឆ្នើមអាស៊ាននេះ ជាការស្ងើចសសើរដល់អង្គភាពនានាដែលមានស្នាដៃលេចធ្លោ និងបានរួមចំណែកដល់ការងារសង្គម។ សម្រាប់ប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata ជាអ្នកទទួលពានរង្វាន់ក្រុមហ៊ុនឯកជនឆ្នើម សម្រាប់ភាពជាអ្នកដឹកនាំក្នុងការការពារកុមារពីការរំលោភបំពានក្នុងសម័យឌីជីថល តាមរយៈគំនិតផ្តួចផ្តើមជាច្រើន។
សព្វថ្ងៃនេះ កុមារមានការភ្ជាប់ទំនាក់ទំនងលើប្រព័ន្ធអុីនធឺណិតកាន់តែច្រើន។ ខណៈពេលដែលអុីនធឺណិតបានក្លាយជាកន្លែងដ៏សំខាន់សម្រាប់ការសិក្សា និងការកម្សាន្ត អុីនធឺណិតក៏បានធ្វើឱ្យកុមារប្រឈមនឹងហានិភ័យផងដែរ។ របាយការណ៍ ‘ការបញ្ឈប់គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា’ បានប៉ាន់ស្មានថា កុមារកម្ពុជា ម្នាក់ ក្នុងចំណោម ១០ នាក់ ធ្លាប់ទទួលរងការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមអនទ្បាញ។
ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និងជាក្រុមហ៊ុនផ្តល់ដំណោះស្រាយ ICT ក្រុមហ៊ុន Smart បាន យល់ច្បាស់អំពីទំនួលខុសត្រូវរបស់ខ្លួន និងបានស្ម័គ្រចិត្តធ្វើការយ៉ាងសកម្មដើម្បីចូលរួមការពារកុមារលើប្រព័ន្ធអ៊ីនធឺណិត។ យុទ្ធនាការណ៍ទាំងនេះត្រូវបានធ្វើឡើងស្របតាមគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដែលបានបោះពុម្ពដោយក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍។ បន្ថែមពីនេះ Smart ក៏បានយកចិត្តទុកដាក់លើសុវត្ថិភាពកុមារនៅក្នុងប្រតិបត្តិការប្រចាំថ្ងៃ ដែលស្របទៅនឹងចក្ខុវិស័យរបស់ក្រុមហ៊ុន ក្នុងការក្លាយជាក្រុមហ៊ុន បច្ចេកវិទ្យាដែលគួរឱ្យទុកចិត្តបំផុតសម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្ម នៅប្រទេសកម្ពុជាត្រឹមឆ្នាំ 2026។

កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនរួមមាន៖
- កម្មវិធីអក្ខរកម្មឌីជីថល បានផ្ដល់នូវចំណេះដឹងផ្នែកអក្ខរកម្មឌីជីថលមូលដ្ឋានទៅដល់សិស្សានុសិស្សប្រមាណជាង 6,000 នាក់ ដើម្បីប្រើប្រាស់អុីនធឺណិតឱ្យបានត្រឹមត្រូវនិងប្រកបដោយប្រសិទ្ធភាព
- វីដេអូគំនូរជីវចល ដែលផ្ដល់ចំណេះដឹងលើផ្នែកឯកជនភាពទិន្នន័យ ដានជើងឌីជីថល និងគន្លឹះសុវត្ថិភាពលើអ៊ីនធឺណិត ដែលមានការទស្សនាជាងកន្លះលានដង និងជួយបង្កើតនូវការពិភាក្សាយ៉ាងសំខាន់រវាងអាណាព្យាបាល និងកូនៗ
- មុខងាររាយការណ៍ ក្រោមកិច្ចសហការជាមួយអង្គការ APLE Cambodia ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងអស់ អាចរាយការណ៍ពីករណីសង្ស័យលើការរំលោភបំពានលើកុមារ ដែលឈានដល់ការទទួលនូវការរាយការណ៍ចំនួន 25 ករណី
- ការដាក់នូវប្រការការពារកុមារទៅក្នុងក្រមសីលធម៌បុគ្គលិក ដើម្បីពង្រឹងថា បុគ្គលិកមានការយកចិត្តទុកដាក់លើសុវត្ថិភាពរបស់កុមារក្នុងពេលប្រកបការងារ
- ការដាក់ចេញនូវខែលការពារសុវត្ថិភាពកុមារដែលរចនាឡើងដើម្បីបិទតំណដែលមានផ្ទុកមាតិកាដែលទាក់ទងនឹងការបំពានផ្លូវភេទរបស់កុមារ កុំឱ្យទៅដល់អ្នកប្រើប្រាស់ដែលងាយរងគ្រោះ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិ Internet Watch Foundation ដែលមានប្រតិបត្តិការនៅក្នុងប្រទេសចំនួន 53 ។

ក្រុមហ៊ុន Smart ក៏បានពង្រឹងក្របខ័ណ្ឌសុវត្ថិភាពឌីជីថលដ៏ទូលំទូលាយរបស់ខ្លួនជាមួយនឹងវិធានការនានារួមមាន៖
• ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពព័ត៌មាន (ISMS) ដែលមានវិញ្ញាបនបត្របញ្ជាក់ ISO 27001:2022
• Next-generation signaling firewalls (NGSF) ដើម្បីពង្រឹងសុវត្ថិភាពទិន្នន័យរបស់អតិថិជន និងសុវត្ថិភាពនៃ បណ្ដាញរបស់ក្រុមហ៊ុន
• ប្រព័ន្ធត្រួតពិនិត្យការគំរាមកំហែង 24/7
• កញ្ចប់ Cybersecurity add-on សម្រាប់អ្នកប្រើប្រាស់
លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “ពានរង្វាន់នេះគឺជាការទទួលស្គាល់ដ៏មានអត្ថន័យ លើតួនាទីដែលវិស័យឯកជនមានក្នុងការការពារកុមារតាមអុីនធឺណិត”។ លោកបានបន្តថា “យើងយល់យ៉ាងច្បាស់ថា ការការពារកុមារតាមអុីនធឺណិតមិនត្រឹមតែជាទំនួលខុសត្រូវប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃបេសកកម្មរបស់យើងក្នុងការកសាងអនាគតឌីជីថលប្រកបដោយសុវត្ថិភាព និងប្រកបដោយបរិយាប័ន្នសម្រាប់ប្រទេសកម្ពុជា។ ការទទួលស្គាល់នេះ ជំរុញយើងឱ្យបន្តធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងឪពុកម្តាយ ដើម្បីធានាថាកុមារគ្រប់រូបអាចប្រើប្រាស់ប្រព័ន្ធឌីជីថលប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព។”
ពានរង្វាន់ឆ្នើមអាស៊ាន ស្ដីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម (AOSWADA) ត្រូវបានបង្ហាញរៀងរាល់បីឆ្នាំម្តង ដល់រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនឯកជន ដែលបានរួមចំណែកយ៉ាងសកម្មចំពោះសុខុមាលភាព និងការការពារក្រុមដែលងាយរងគ្រោះ។ ការទទួលបានពានរង្វាន់ឆ្នើមរបស់ក្រុមហ៊ុន Smart Axiata បង្ហាញពីការខិតខំប្រឹងប្រឺងនានាដែលកើតមានឡើងក្នុងប្រទេសកម្ពុជា និងការឈានមុខក្នុងតំបន់លើការបង្កើតសង្គមឌីជីថលដែលមានសុវត្ថិភាព និងប្រកបដោយបរិយាប័ន្ន។
អំពី Smart
ក្រុមហ៊ុន Smart Axiata ផ្តល់ជូននូវសេវាកម្មទូរគមនាគមន៍ និងដំណោះស្រាយ ICT នៅក្នុងប្រទេសកម្ពុជា ទៅកាន់អតិថិជនជាង 8 លាននាក់។ តាមរយៈការផ្លាស់ប្តូរទៅជាម៉ាកយីហោបច្ចេកវិទ្យាទូរសព្ទចល័ត និងឌីជីថលដ៏ទូលំទូលាយ ក្រុមហ៊ុនកំពុងផ្លាស់ប្ដូរទិដ្ឋភាពឌីជីថលរបស់ប្រទេស ទាំងនៅលើការកម្សាន្ត របៀបរស់នៅ និងផលិតភាព តាមរយៈការផ្តល់ជូននូវនវានុវត្តន៍ជាច្រើន។
ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group Berhad ដែលជាក្រុមទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយផ្នែកដែលទទួលបានវិនិយោគទន់មួយភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី ដែលនេះធ្វើឱ្យ Smart ទទួលបានអត្ថប្រយោជន៍ពីអ្នកជំនាញក្នុងតំបន់ និងស្តង់ដារពិភពលោក។ បង្អែកដ៏រឹងមាំនេះបញ្ជាក់ពីជំហរដ៏រឹងមាំរបស់ Smart ក្នុងការផ្តល់សេវាស្តង់ដារពិភពលោក ដោយរួមចំណែកជ្រោមជ្រែងនូវបរិយាប័ន្នឌីជីថល និងការលើកកម្ពស់សេដ្ឋកិច្ចនៅកម្ពុជា។
Smart Axiata Wins Prestigious ASEAN Award for Child Online Protection Efforts
Phnom Penh – On August 27th, 2025, Smart Axiata has been honored with the 3rd ASEAN Outstanding Social Welfare and Development Award (AOSWADA) 2025, presented by the Republic of the Union of Myanmar under the auspices of ASEAN.

This prestigious regional award celebrates organizations that have made remarkable contributions to social welfare and development. For Cambodia, the recognition goes to Smart Axiata as the private sector awardee for its leadership in safeguarding children in the digital age through various initiatives that goes towards building a safer online space for children.
Children today are more connected than ever before. While the internet has become a vital space for education and entertainment, it also exposes children to risks. According the ‘Disrupting Harm Report in Cambodia’ report, one in ten internet-using children in Cambodia has faced some form of online exploitation or abuse.
As a telco and integrated ICT solution provider, Smart has voluntarily embraced the responsibility of being a champion for child online protection. Guided by the Child Online Protection Guideline issued by the Ministry of Post and Telecommunications, Smart has embedded child safety into its operations—aligning with its vision to become Cambodia’s most trusted technology brand for consumers and businesses by 2026.

Among its initiatives:
- Digital literacy workshops that have equipped more than 6,000 students with skills to navigate the internet responsibly.
- An animated video series on Data Privacy, Digital Footprints, and Online Safety Tips, viewed nearly half a million times, sparking critical conversations among parents and children.
- A reporting mechanism, developed in partnership with APLE Cambodia, that enables the public to report suspected child exploitation cases safely, already leading to 25 reports.
- Embedding child protection clauses into the Employee Code of Conduct to ensure safeguarding children is a value upheld across the workforce.
- The launch of WebShield for Child Safety was designed to block harmful online content before it reaches vulnerable users in partnership with the Internet Watch Foundation who currently operates in 53 countries.

Smart has also reinforced its broader digital safety framework with measures including:
- ISO 27001:2022-certified Information Security Management Systems
- Next-generation signaling firewalls to strengthen security of consumer data and enhance network security
- 24/7 threat monitoring systems
- Cybersecurity add-ons for consumers
“This award is a powerful recognition of the role the private sector can and must play in protecting children online,” said Ziad Shatara, CEO of Smart Axiata. “At Smart, we see child online protection not just as a responsibility, but as part of our mission to build a safer, more inclusive digital future for Cambodia. This honor inspires us to continue working hand-in-hand with government, civil society, and parents to ensure that every child can explore the digital world with confidence and security.”
The ASEAN Outstanding Social Welfare and Development Awards are presented every three years to governments, civil society organizations, and private companies that have made meaningful contributions to the welfare and protection of vulnerable groups. Smart Axiata’s recognition positions Cambodia at the forefront of regional efforts to create a safer and more inclusive digital society.
About Smart
Smart Axiata, subsidiary of Axiata Group Malaysia, delivers telecommunication and integrated ICT solutions across Cambodia, boasting over 8 million subscribers. By transforming into a comprehensive mobile and digital technology brand, the company is revolutionizing the country’s digital landscape, redefining lifestyle entertainment and professional productivity through a range of innovative offerings.
As a subsidiary of Axiata Group Berhad, one of Southeast Asia’s leading telecommunications groups, Smart is a key Malaysian enterprise partially owned by a sovereign wealth fund of the Government of Malaysia. Smart benefits from both regional expertise and global standards. This strong backing reinforces Smart’s commitment to delivering world-class services while contributing to Cambodia’s digital and economic transformation.
ដោយ ទីផ្សារ