សវនការករណីលោកស្រី ផែថងថាន ចាប់ផ្តើមហើយ

បាងកក ៖ ចៅក្រមទាំង ៩ រូប បានចាប់ផ្តើមសវនការ លើករណីលោកស្រី ផែថងថាន ហើយ កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៩ ខែសីហា នេះ ខណៈដែលសេចក្តីសម្រេចចុងក្រោយ ថាតើ លោកស្រី នឹងត្រូវបន្តតំណែង ឬ អស់តំណែង ជានាយករដ្ឋមន្ត្រី នឹងត្រូវដឹង នៅម៉ោង ៣រសៀល ថ្ងៃដដែលនេះ។

គួរបញ្ជាក់ថា លោកស្រី នឹងត្រូវតុលាការធម្មនុញ្ញ សម្រេច រក្សាមុខតំណែង ឬ ត្រូវដកមុខតំណែង ក្នុងសំណុំរឿង ខ្វះសីលធម៌ ជុំវិញការបែកធ្លាយសម្លេងសន្ទនា។

កន្លងមក ក៏មានបាតុកម្ម ទាមទារឲ្យលោកស្រី ចុះចេញពីតំណែងផងដែរ ហើយថា មិនចាំបាច់ រងចាំការប្រកាសសាលក្រមទេ។ បាតុករបានចោទប្រកាន់លោកស្រី ផែថងថាន និង ក្រុមគ្រួសាររបស់ លោកស្រី ថា បានបង្កជម្លោះ អូសបន្លាយនៅព្រំដែន ដែលធ្លាប់តែ ស្ងប់ស្ងាត់ ជាយូរមកហើយ។

ជំនួយការម្នាក់ របស់លោកស្រី កាលពីថ្ងៃទី២៧ ខែសីហា បានឲ្យដឹងថា លោកស្រី នឹងតាមដានសាលក្រម នៅវិមានរដ្ឋាភិបាល អមដោយសមាជិកគណៈរដ្ឋមន្ត្រី មកពីគណបក្សភឿថៃ នេះបើយោងតាមការចុះផ្សាយ របស់កាសែតថៃ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner