រសៀលថ្ងៃទី២ នៃការប្រឡងបញ្ចប់សញ្ញាបត្របាក់ឌុប តំបន់ខ្លះមានភ្លៀងធ្លាក់ និងការប្រឡងចាប់ផ្តើម

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និង កីឡាបានឱ្យដឹងថា នារសៀលថ្ងៃទី២នេះ មានភ្លៀងធ្លាក់នៅខេត្តប៉ៃលិន និងតាមខេត្តមួយចំនួនទៀត ក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប សម័យប្រឡង៖ ២៨ សីហា ២០២៥ ប៉ុន្តែមិនមានបង្កផលលំបាកខ្លាំងដែលរំខានដល់ដំណើរការប្រឡងរបស់បេក្ខជនឡើយ។

ដោយឡែកនៅតាម មណ្ឌលប្រឡងរសៀលថ្ងៃ២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ គណៈកម្មការកណ្ដាលនៅតាមមណ្ឌលសំណេរបានធ្វើការប្រជុំដើម្បីរៀបចំបន្តការបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ ជាបន្តនារសៀលថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

គួរបញ្ជាក់ថា ដំណើរការសំណេរនាថ្ងៃនេះ នឹងប្រព្រឹត្តទៅចាប់ពីម៉ោង២:០០-៤:៣០ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ គឺ គណិតវិទ្យា និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គមគឺភាសាខ្មែរ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner