ឯកឧត្តម ជុន វ៉ាត ដឹកនាំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ចង្អៀតលើសេចក្តីព្រាង ក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥

(ភ្នំពេញ)៖ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល (ក.ស.ឌ.) កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ចង្អៀត លើសេចក្តីព្រាង “ក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥”។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) និងគណៈកម្មាធិការសន្តិសុខឌីជីថល (គ.ស.ឌ.) និងក្រុមការងារជំនាញបច្ចេកទេសតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនៃ ក.ប.ទ. សរុបប្រមាណ ១៥ រូប។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមគោលបំណងពិភាក្សាលើការងារកម្រិតបច្ចេកទេសក្នុងការកំណត់អភិក្រមនៃការគិតគូរលើយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ក្នុងវិស័យឌីជីថលជារួម៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner