បក្សភឿថៃគ្រោងតែងតាំង លោក Chaikasem ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់
បាងកក ៖ គណបក្ស ភឿថៃ គ្រោងនឹងតែងតាំង លោក ឆៃកាសេម (Chaikasem) វ័យជាង៧០ឆ្នាំ ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់ ក្រោយពេលដែលលោកស្រី ផែថងថាន អស់តួនាទី ជាផ្លូវការ ចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នេះតទៅ។
នៅរសៀលថ្ងៃទី២៩ ខែសីហានេះ តុលាការធម្មនុញ្ញថៃ បានសម្រេចដកតំណែង នាយករដ្ឋមន្ត្រី របស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ក្នុងសំណុំរឿង ខ្វះសីលធម៌ ជុំវិញការបែកធ្លាយសម្លេងសន្ទនា។
លោកស្រី បានក្លាយជាមេដឹកនាំ ត្រកូល ស៊ីណាវ៉ាត់ ទី៣ ដែលគេបណ្តេញចេញពីតំណែង នាយករដ្ឋមន្ត្រីថៃ ដោយគេដឹងថា ទី១ គឺ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាត្រូវជាឪពុក របស់លោកស្រី និង ទី២ គឺ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលត្រូវជាម្តាយមីង របស់លោកស្រី ផែថងថាន។
យ៉ាងណា ទាំងលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ ត្រូវបានបណ្តេញចេញពីតំណែង ដោយសារតែរដ្ឋប្រហារយោធា មិនមែន ដោយតុលាការធម្មនុញ្ញ នោះទេ៕
ប្រភព៖ The Nation, AFP ប្រែសម្រួល៖ សារ៉ាត





