ទិវាពានរអន្តរជាតិ សូមចូលរួមរក្សាការពារក្រុមពានរ និងសត្វព្រៃដទៃទៀត ដោយបញ្ឈប់ការបរបាញ់ ជួញដូរ និងបរិភោគសាច់សត្វព្រៃ

(ភ្នំពេញ)៖ ក្រុមពានរ សំដៅដល់ប្រភេទថនិកសត្វដែលមានក្រចកសំប៉ែតជំនួសឱ្យក្រញ៉ាំ មានដៃជើងដែលអាចចាប់តោងបាន និងច្រើនរស់នៅតាមដើមឈើ ឬនៅដីទំនាបនានា។ នៅកម្ពុជា ក្រុមពានរ រួមមានអម្បូរសត្វស្វា រញី និងទោច មានរស់នៅគ្រប់ប្រភេទព្រៃឈើ តួយ៉ាងតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល ដែនជម្រកសត្វព្រៃព្រៃឡង់ ឧទ្យានជាតិវើនសៃ-សៀមប៉ាង និងតំបន់បឹងទន្លេសាបជាដើម។

ពានរជាភ្នាក់ងារចែកចាយគ្រាប់ពូជនៅក្នុងព្រៃដែលជួយស្តារព្រៃឈើឡើងវិញ និងជួយរក្សាតុល្យភាពជីវៈចម្រុះនៅក្នុងប្រព័ន្ធអេកូឡូស៊ី។ បច្ចុប្បន្ន ក្រុមពានរកំពុងរងការគំរាមកំហែងយ៉ាងគំហុក តួយ៉ាងការទាក់ចាប់ និងបរបាញ់ដើម្បីធ្វើពាណិជ្ជកម្មបម្រើឱ្យការពិសោធន៍ ការឆ្លងមេរោគ ការបាត់បង់ទីជម្រក និងការប្រែប្រួលអាកាសធាតុជាដើម។

សូមចូលរួមរក្សាការពារក្រុមពានរ និងសត្វព្រៃដទៃទៀត ដោយបញ្ឈប់ការបរបាញ់ ជួញដូរ និងបរិភោគសាច់សត្វព្រៃ ចូលរួមការពារព្រៃឈើដែលជាជម្រកដ៏សំខាន់របស់សត្វព្រៃ និងគាំទ្រអេកូទេសចរប្រកបដោយទំនួលខុសត្រូវ ដើម្បីធានាថាសត្វព្រៃរស់នៅគង់វង្សយូរអង្វែងតជំនាន់។

ដោយ៖ង៉ាន់ ទិត្យ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner