ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ គិតពីថ្ងៃ២៨ឧសភា មកដល់ថ្ងៃនេះ គឺមានរយៈពេលលើស ៣ខែមកហើយដែលស្ថានភាពកម្ពុជា-ថៃ បានអូសបន្លាយមិនទាន់ចប់

(ភ្នំពេញ) ៖ ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា គិតពីថ្ងៃ២៨ឧសភាមកដល់ថ្ងៃនេះ គឺមានរយៈពេលលើស៣ខែមកហើយដែលស្ថានភាពកម្ពុជា-ថៃបាន អូសបន្លាយមិនទាន់ចប់។
ឯកឧត្តមបានថ្លែងលើកឡើងយ៉ាងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយគ្រួសារ កងទ័ពដែលឈរជើងនៅបន្ទាត់ព្រំដែន នាព្រឹកថ្ងៃទី១លញ្ញាឆ្នាំ២០២៥នេះ នៅខេត្តកំពុងស្ពឺ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ៖រយៈប្រហាក់ប្រហែលគ្នានេះដែរ ក៏ជាការធ្វើដំណើររបស់កងកម្លាំងរបស់យើងទៅជួរមុខឈរជើងដ៏រឹងមាំក្នុងបេសកកម្មការពារ បូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះក្រុមគ្រួសាររបស់បងៗកងកម្លាំងក៏នៅតែបន្តតាមដាន គិតគូរដល់សុខទុក្ខ ហើយរំពឹងរង់ចាំការវិលត្រឡប់ របស់ពួកគាត់មកផ្ទះវិញផងដែរ។

ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ជូនដល់ក្រុមគ្រួសារវីរកងទ័ពដែលរស់នៅក្នុងខេត្តកំពង់ស្ពឺទាំងអស់។ ក្នុងពេលតែមួយ ក៏បានបង្ហាញនៅការគោរពអរគុណចំពោះ ពលីកម្ម ការលះបង់ និងភាពអង់អាចក្លាហានរបស់វីរកងទ័ពយើងដែលបានបំពេញបេសកកម្មការពារទឹកដីរបស់យើង។

ក្នុងនោះឯកឧត្តមក៏សូមឱ្យពួកគាត់មានការជឿជាក់លើថ្នាក់ដឹកនាំជាពិសេស សម្តេចធិបតីដែលកំពុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបញ្ចប់ជម្លោះទាំងស្រុងដែលនឹងអនុញ្ញាតអោយកងទ័ព ដែលជាឪពុក ជាប្តី ជាកូនអាចវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព ៕

ប្រភព ៖ រូបភាព និង អត្ថបទហ្វេសប៊ុកឯកឧត្តមហ៊ុនម៉ានី
ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner