ប្រមុខរាជរដ្ឋាភិបាលផ្តល់អំណោយជូនសមាជិកសមាគមអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន និងគ្រួសារក្រីក្រជិត ៣០០គ្រួសារនៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា គ្រួសារអតីតយុទ្ធជន និងគ្រួសារ​ក្រីក្រជិត ៣០០គ្រួសារ ទទួល​បានការយកចិត្តទុកដាក់ខ្ពស់ និងទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកាមួយចំនួនពី​រាជរដ្ឋា​ភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្ត និងសមាគមអតីតយុទ្ធជន​កម្ពុជាខេត្តស្ទឹងត្រែង។

ឯកឧត្តម សរ​ សុពុត្រា​ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីត​យុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង ,ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សា​ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣១ ខែសីហាបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ទៅផ្តល់​ជូនសមាជិកសមាគមអតីត​យុទ្ធជន​កម្ពុជា គ្រួសារអតីត​យុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ២៩០គ្រួសារ នៅទីបញ្ជាការតំបន់ប្រតិបត្តិ​ការសឹករងស្ទឹងត្រែង ចំណុះយោធភូមិភាគទី១។ អំណោយរួមមាន អង្ករ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ មី និងថវិកាមួយចំនួន។

ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា អំណោយ​ដែលបានផ្តល់ជូនក្នុងពេលនេះ គឺបានចូល​រួមចំណែកដោះស្រាយ​បញ្ហាដែលជួបប្រទះ ខ្វះខាត និងដោះស្រាយជីវភាពរបស់បងប្អូន សមាជិក​សមាគមអតីត​យុទ្ធជន គ្រួសារអតីតយុទ្ធជន និង គ្រួសារជួបការលំបាកបាន​មួយកម្រិត និងសំដៅការអភិវឌ្ឍ រួមចំណែកលើកកម្ពស់​ជីវភាពរបស់បងប្អូន​ឱ្យកាន់តែល្អថែមទៀត៕
ដោយ៖ឡុង សំបូរ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner