មនុស្សរាប់រយនាក់លើកគ្នាតវ៉ាប្រឆាំងលោក ដូណាល់ ត្រាំ នៅថ្ងៃទិវាពលកម្ម
អត្ថបទដោយ៖
ឈឹម ទីណា
វ៉ាស៊ីនតោន ៖ មនុស្សរាប់រយនាក់ប្រមូលផ្តុំគ្នានៅខាងក្រៅអគារ Trump Tower ក្នុងទីក្រុងញូវយ៉ក ដើម្បីតស៊ូមតិទាមទារសិទ្ធិកម្មករ និងបញ្ចេញរិះគន់គោលនយោបាយរបស់ប្រធានាធិបតីអាមេរិករូបនេះ។
នាង Jill Pitman អ្នកចរចាសម្រាប់សហជីពបានប្រាប់សារព័ត៌មាន AFP ថាយើងនៅទីនេះដើម្បីធ្វើឱ្យប្រាកដថា លោកប្រធានាធិបតី ត្រាំ ដឹងថា មានពួកយើងជាច្រើនដែលមិនសប្បាយចិត្តនឹងការសម្រេចចិត្តរបស់គាត់… មានពួកយើងជាច្រើនដែលចង់ឱ្យគាត់ចាកចេញពីសេតវិមាន ដោយសារតែគាត់មិនការពារវណ្ណៈកណ្តាល ហើយគាត់មិនការពារសិទ្ធិកម្មករ។
លោក Travis Morales ជាសកម្មជនមួយរូបមានវ័យ ៧៣ឆ្នាំ បាននិយាយថា រឿងសំខាន់ដែលកម្មករត្រូវការនៅអាមេរិកសព្វថ្ងៃនេះ គឺត្រូវបណ្តេញរបបហ្វាស៊ីសនិយមរបស់លោក ត្រាំ ចេញពីអំណាច ពីព្រោះគ្មាននរណាម្នាក់ ក្នុងចំនោមពួកយើងនឹងមានអនាគតទេ ប្រសិនបើរបបនេះនៅតែកាន់អំណាចនោះ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា


ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។